ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ចាត់​ទី​ដៅ​លើ​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​ Raqqa


ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ចាត់​ទី​ដៅ​លើ​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​ Raqqa។
ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ចាត់​ទី​ដៅ​លើ​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង​ Raqqa។

ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​ស.រ.អា​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​បាន​បណ្តាល​ឲ្យ​ក្រុម​ជនសកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ​យ៉ាង​តិច​ណាស់​២៣នាក់​ស្លាប់ និង​បាន​ធ្វើ​ឲ្យ​មួយ​ចំនួន​នៃ​ពួក​នោះ​ត្រូវ​របួស។​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ព្រឹកថ្ងៃ​អាទិត្យ​ ក្រុម​ចម្រុះ​បាន​និយាយថា​ ការ​វាយ​ប្រហារ​ទាំង​នេះបាន​យក​ជា​ទីដៅ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផ្លូវ​ឆ្លង​កាត់​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ និង​ជុំវិញ​ក្រុង Raqqa។

លោក​វរសេនីយ៍ទោ​ Thomas Guilleran អ្នកនាំពាក្យ​ក្រុម​ចម្រុះ​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​ទាំង​នេះ​ ដែល​លោកបាន​ហៅ​ថា​មាន​ច្រើន​ក្រាស់ក្រែល​មាន​គោលដៅ​ធ្វើ​កុំ​ឲ្យ​ពួក​ជន​សកម្មប្រយុទ្ធ​មាន​សមត្ថភាពក្នុង​ការ​បញ្ជូន​ពួក​យុទ្ធជន ​និង​អាវុធ​នៅទូទាំង​ប្រទេសស៊ីរី​ និង​បញ្ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​

តួលេខ​នៃ​មនុស្ស​ស្លាប់​បាន​ត្រូវ​ផ្សាយ​ដោយ​អង្គការ​ Syrian Observatory for Human Rights។​ គេហទំព័រ​មួយ​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​រដ្ឋអ៊ីស្លាម​បាន​បញ្ជាក់​ថា​ មាន​ការ​វាយ​ប្រហារ​តាម​អាកាស​មែន ​ហើយ​ថា​មាន​មនុស្ស១០​នាក់​បានបាត់បង់ជីវិត​ និងរាប់សិប​នាក់​ទៀត​បាន​ត្រូវ​របួស៕

XS
SM
MD
LG