ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ស្វែង​រក​ជំនួយ​សន្តិសុខ​ពី​សហភាព​អឺរ៉ុប​និង​បើក​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុម​រដ្ឋ​ឥស្លាម


យន្តហោះ​ចម្បាំង​ Rafale របស់​បារាំង​នៅ​ឯ​មូលដ្ឋាន​ទ័ព​ជើង​អាកាស​មួយ​ដែល​គេ​មិន​ដឹង​ទីតាំង​ច្បាស់​លាស់ ​ជា​ផ្នែកមួយនៃ​ប្រតិបត្តិការ​ Chammal ដែល​បាន​ចាប់​ផ្តើម​កាលពី​ខែ​កញ្ញា ឆ្នាំ២០១៥។
យន្តហោះ​ចម្បាំង​ Rafale របស់​បារាំង​នៅ​ឯ​មូលដ្ឋាន​ទ័ព​ជើង​អាកាស​មួយ​ដែល​គេ​មិន​ដឹង​ទីតាំង​ច្បាស់​លាស់ ​ជា​ផ្នែកមួយនៃ​ប្រតិបត្តិការ​ Chammal ដែល​បាន​ចាប់​ផ្តើម​កាលពី​ខែ​កញ្ញា ឆ្នាំ២០១៥។

ប្រទេស​បារាំង​បាន​ធ្វើការ​ទាមទារ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ឱ្យ​សម្ព័ន្ធមិត្ត​នៅ​ក្នុង​សហភាព​អឺរ៉ុប​គាំទ្រ​សកម្មភាព​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ក្នុ​ង​ខណៈ​ពេល​ដែល​បារាំង​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ជាថ្មី​លើ​តំបន់​កាន់កាប់​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ នៅ​ក្នុង​ប្រទេស​ស៊ីរី។

ការស្នើ​សុំ​នេះ​ធ្វើឡើង​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​ក្នុង​ទីក្រុង​ប៉ារីស​ ដែល​មាន​ជាប់​ទាក់​ទង​នឹង​ក្រុម​នេះ​ហើយ​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​១២៩នាក់។

ប្រទេស​បារាំង​បាន​យក​មាត្រា​មួយ​នៃ​សន្ធិសញ្ញា​ទីក្រុង​លីសបោន (Lisbon) ​របស់​សហភាព​អឺរ៉ុបមកប្រើ​ ដែល​តម្រូវ​ឱ្យ​សមាជិក​នៃ​ប្រទេស​ចំនួន​២៨​នៅ​ក្នុង​សហភាពនេះ​ផ្តល់​ជំនួយ​និង​ការ​គាំទ្រ​តាម​គ្រប់​មធ្យោបាយ​ ដែល​ខ្លួនមាន​ដល់​ប្រទេស​សមាជិក​ដែល​ជាជន​រងគ្រោះ​នៃ​ការចូល​ឈ្លានពាន​ដោយ​ប្រដាប់​អាវុធ​លើ​ទឹកដី​របស់​ខ្លួន។​

លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ Jean-Yves Le Drian បាន​និយាយ​ថា ​ដៃ​គូ​ក្នុង​សហភាព​អឺរ៉ុប​អាច​ជួយ​តាម​រយៈ​ការ​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​ប្រទេស​បារាំង​ ​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់ ឬ​ដោយ​ការ​បន្ធូរ​បន្ថយ​បន្ទុក​តាម​រយៈ​ការផ្តល់​ការ​គាំទ្រ​សម្រាប់​ឱ្យ​ប្រទេសបារាំង​ធ្វើ​ប្រតិបត្តិការ​នេះ។

អ្នក​នាំពាក្យ​យោធា​បារាំង​ Gilles Jaron ​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​ចុង​ក្រោយលើ​រដ្ឋ​ធានី​រ៉ាក់​កា (Raqqa) របស់​ក្រុម​រដ្ឋ​ឥស្លាម​ បាន​កម្ទេច​ប៉ុស្តិ៍​បញ្ជាការ​និង​ជំរុំ​ហ្វឹកហ្វឺន​របស់​ក្រុម​នេះ។ កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស្វ័រ ហូឡង់ បាន​ប្តេជ្ញា​ថា​ នឹង​ជំរុញ​ឱ្យ​មាន​ក្រុម​សម្ព័ន្ធ​មិត្ត​រួមគ្នា​មួយ​ដែល​មាន​លទ្ធភាព​វាយ​កម្ទេច​ក្រុម​ជីហាដ ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស៕

XS
SM
MD
LG