ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Hollande ៖ បារាំង​នឹង​បង្កើន​ការវាយ​ប្រហារ​លើ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ស៊ីរី


លោក​ Hollande ថ្លែង​ទៅ​កាន់​ក្រុម​សមាជិក​សភា​បារាំង​នៅ​វិមាន​ Versailles ក្បែរ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​
លោក​ Hollande ថ្លែង​ទៅ​កាន់​ក្រុម​សមាជិក​សភា​បារាំង​នៅ​វិមាន​ Versailles ក្បែរ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​ទៅ​កាន់​សភា​ទាំង​ពីរ​នៃ​ប្រទេស​បារាំង​ លោក​ប្រធានាធិបតី​បារាំង​ Francois Hollande ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​បារាំង​នឹង​បង្កើន​ការ​វាយ​លុក​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​ការ​បាញ់​កាំភ្លើង​និងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ប៉ារីស​ត្រូវ​បាន​រៀបចំ​ផែនការ។​

លោក​ Hollande បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​សមាជិក​សភា​បារាំង​នៅ​វិមាន​ Versailles ថា​ «សកម្មភាព​សង្គ្រាម​កាល​ពី​ថ្ងៃសុក្រ...​ត្រូវ​បាន​សម្រេច​និង​រៀបចំ​ផែនការ​ក្នុង​ប្រទេសស៊ីរី​ ប្រុងប្រៀប​និង​ចាត់ចែង​ក្នុង​ប្រទេស​បែលហ្ស៊ិក​ និង​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​លើ​ដែនដី​យើង​ដោយ​មាន​ការ​រួម​គំនិត​ឃុបឃិត​ដោយពលរដ្ឋ​បារាំង។»​

កាល​ពី​ថ្ងៃ​ចន្ទ​ដែរ​ អាជ្ញាធរ​បារាំង​បាន​ឃាត់​ខ្លួន​មនុស្ស​២៣​នាក់​ នៅ​ក្នុង​ការ​ឆ្មក់​ដោយ​ក្រុម​ប៉ូលិស​នៅ​ទូទាំង​ប្រទេស​ នៅ​ក្រោយ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ក្រុង​ប៉ារីស ​នៅ​ពេល​ដែល​អាជ្ញាធរ​បាន​និយាយ​ថា​ពួក​គេ​បាន​ដឹង​អត្តសញ្ញាណ​ជន​ដែល​ជាប់សង្ស័យ​ថា​ជា​មេ​គំនិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នោះ។

ពលរដ្ឋ​បែលហ្ស៊ិក​មាន​ដើម​កំណើត​ម៉ារ៉ុក​ម្នាក់​ឈ្មោះ Abdelhamid Abaaoud ត្រូវ​បាន​សម្គាល់​ថា​ជា​មេ​គំនិត​នៃ​ការ​វាយ​ប្រហារ​ទាំង​នេះ​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​១២៩​នាក់​ស្លាប់។​ អាជ្ញាធរ​បែលហ្ស៊ិក​បាន​ស្វះស្វែង​ចាប់​ខ្លួន​ឈ្មោះ Abaaoud កាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​នេះ​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​គ្មាន​ជោគជ័យ​មួយ​ប្រឆាំង​នឹង​ក្រុម​ប៉ូលិស។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ Hollandeកាល​ពី​ថ្ងៃ​ចន្ទ​ លោក​បាន​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.ឱ្យ​ធ្វើ​សម្រេច​ចិត្ត​មួយ​ឱ្យ​បាន​ឆាប់​រហ័ស​ប្រឆាំង​នឹង​ភេរវកម្ម៕​

XS
SM
MD
LG