ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​ឥស្លាម​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នៅ​ប៉ារីស​និង​ប្រកាស​វាយប្រហារ​ថែម​ទៀត


មន្ត្រី​ប៉ូសិស​យាមត្បាត​នៅ​ខាង​ក្រៅ​ស្តាត Stade de France បន្ទាប់​ពី​មាន​ការ​ផ្ទុះ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ដ៏​ប្រល័យនៅ​ក្នុង​ក្រុង​ប៉ារីស​ដែល​នៅ​ទី​នោះ​ក្រុម​ទាហាន​បាន​ចេញ​បំពេញ​កាតព្វកិច្ច​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​យាម​ល្បាត​ប្រឆាំង​នឹង​ការ​វាយប្រហារ​ថែមទៀត។​

កាល​ពី​ថ្ងៃ​សៅរ៍​ ពួក​ភេរវជន​នេះ​ប្រកាស​ថា​ ការ​វាយ​ប្រហារ​៦​ដែល​កើត​មាន​ដំណាល​គ្នា​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១២៧នាក់​ស្លាប់​នៅ​ក្នុង​ក្រុង​ប៉ារីស​ជា​ការ​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី។​ សារ​នេះ​បាន​និយាយ​ថា​ប្រទេសបារាំង​ និង​ក្រុម​អ្នក​គាំទ្រ​បារាំង​ «នឹង​នៅ​តែ​ឋិត​ក្នុង​លំដាប់​លើ​គេ​ក្នុង​បញ្ជី​នៃ​ទីដៅ​របស់​ពួក​រដ្ឋ​ឥស្លាម»។

ការ​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ជា​ភាសា​អារ៉ាប់​ និង​ភាសា​បារាំង​មាន​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ិនធឺណិត​ដោយ​ពួក​អ្នក​គាំទ្រ​ពួក​រដ្ឋ​ឥស្លាម។ ​គេ​មិន​អាច​បញ្ជាក់​ភ្លាមៗ​បាន​ទេ​អំពី​ភាព​ពិត​ប្រាកដ​នៃ​សេចក្តី​ថ្លែងការណ៍​នេះ​ដែល​មាន​ស្លាក​សញ្ញា​របស់​រដ្ឋ​ឥស្លាម ក៏​ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ការ​ខាង​ភេរវកម្ម​បាន​និយាយ​ថា​ គ្មាន​ការ​សង្ស័យ​ទេ​អំពី​សុពលភាព​នៃ​សេចក្តី​ថ្លែងការណ៍​នេះ។

លោក​ប្រធានាធិបតី Francois Hollande បាន​ប្រកាស​ការ​កាន់​ទុក្ខ​ជាតិ​ចំនួន​បី​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​បារាំង។​ លោក​បាន​បន្ទោស​ជា​ពិសេស​លើ​ពួក​រដ្ឋ​

ឥស្លាម​ចំពោះ​យប់​នៃ​សេចក្តី​រន្ធត់​នោះ​ ហើយ​លោក​បាន​ហៅ​ការ​វាយប្រហារ​ទាំង​នោះ​ថា​ជា «សកម្មភាព​សង្គ្រាម​មួយ»៕

XS
SM
MD
LG