ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃសុក្រ បានប្រកាសតែងតាំងលោក Jean Castex ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំងខណៈដែលលោក Macron រុះរើគណៈរដ្ឋមន្ត្រីដើម្បីទាក់ទាញអ្នកបោះឆ្នោត។
លោក Castex ជាមន្ត្រីរដ្ឋការដ៏មានស្នាដៃម្នាក់និងជាអភិបាលក្រុងមួយរូបដែលបានរៀបចំយុទ្ធសាស្ត្របើកសកម្មភាពប្រទេសឡើងវិញក្រោយការបិទដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
លោក Castex អាយុ៥៥ឆ្នាំមកពីនិន្នាការនយោបាយស្តាំនិយមកណ្តាលរបស់បារាំង ហើយលោកធ្លាប់កាន់តំណែងក្នុងអាណត្តិលោកអតីតប្រធានាធិបតី Nicolas Sarkozy។
ការប្រកាសនៃកើតមានក្រោយការលាលែងរបស់អតីតនាយករដ្ឋមន្ត្រី Edouard Philippe ខណៈដែលលោក Macron កំពុងរៀបចំរដ្ឋាភិបាលលោកជាថ្មីដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតរបស់បារាំងចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសេដ្ឋកិច្ចបារាំងរំពឹងថានឹងធ្លាក់ចុះ១១%៕