ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហាង​កាហ្វេ ភោជនីយដ្ឋាន បើក​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​បារាំង


គ្រួសារ​បារាំង​មួយ​មើល​សុន្ទរកថា​របស់​លោក Emmanuel Macron ប្រធានាធិបតី​បារាំង អំពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។

ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ បាន​បើក​ឡើង​វិញ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ជា​លើកទី១​ចាប់​តាំង​ពី​ការ​រឹតត្បិត​សកម្មភាព​សង្គម​ដើម្បី​រារាំង​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី១៤ ខែមីនា​មក។

ប្រធានាធិបតី​បារាំង លោកម៉ានុយអែល ម៉ាក្រុង​ បាន​ប្រកាស​ពី​ការ​បើក​ឡើង​វិញ​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ។ ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ បាន​ត្រូវ​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​រួច​ហើយ​នៅ​ក្នុង​ផ្នែក​នានា​នៃ​ប្រទេស​បារាំង​ដែរ។

លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​មាន​ប្រសាសន៍​ថា ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​មិន​ទាន់​ចប់​ទេ​ហើយ «យើង​មិន​អាច​ទម្លាក់​ចោល​ការ​ប្រយ័ត្ន​ប្រយែង​បាន​ទេ។ លោក​ប្រធានាធិបតី​ បាន​មាន​ប្រសាសន៍​ទៀត​ថា ពលរដ្ឋ​ត្រូវតែ​គោរព​ការ​ឃ្លាតឆ្ងាយ​ពី​គ្នា​ ហើយ​នឹង​ត្រូវ​ប្រុងប្រៀប​ក្នុង​ករណី​ដែល​វីរុស​នោះ​ ត្រឡប់​មក​វិញ​រឹតតែ​ខ្លាំង​ឡើង។

សង្កាត់ Bastille នៅ​ក្នុង​ទីក្រុង​ប៉ារីស កាលពី​ព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ​ អតិថិជន​ខ្លះ​អាច​ត្រូវ​គេ​ឃើញ​ពាក់​ម៉ាស​ ខណៈ​ដែល​ខ្លះ​ទៀត​មិន​ពាក់​ម៉ាស​ទេ។ អ្នក​ចាត់ចែង​ហាង​កាហ្វេ​ម្នាក់​បាន​សារភាព​ថា វា​ជា​ការ​ពិបាក​ដើម្បី​ទទូច​ឱ្យ​មនុស្ស​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​ពេល​ដែល​អតិថិជន​មក​អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​នោះ ក៏​ប៉ុន្តែ​បាន​និយាយ​ថា ពួក​អតិថិជន​ដឹង​ពី​ភាព​គ្រោះថ្នាក់ ដូច្នេះ​ប្រសិនបើ​ពួកគេ​ចង់​អង្គុយ​ជាមួយ​គ្នា​យូរ ពួកគេ​អាច​ធ្វើ​បាន។

លោក​ប្រធានាធិបតី​បារាំង​ក៏​បាន​ប្រកាស​ដែរ​ថា សាលា​មត្តេយ្យ សាលា​បឋមសិក្សា អនុវិទ្យាល័យ នឹង​បើក​ឡើង​វិញ។ ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ថ្នាក់​រៀន​ បាន​កម្រិត​ឱ្យ​សិស្ស​រៀន​ជា​ក្រុម​តូចៗ​តែ​ប៉ុណ្ណោះ ហើយ​កូន​ក្មេង​ជាច្រើន​ទៀត​បាន​ស្ថិត​នៅ​ផ្ទះ៕

XS
SM
MD
LG