ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​និង​អង់គ្លេស​នឹង​ប្រកាស​ពី​សហប្រតិបត្តិការ​ថ្មី​ទៅ​លើ​ជន​អន្តោប្រវេសន៍​នៅ​ Calais


រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​របស់​បារាំង​ Bernard Cazeneuve (រូប​ស្តាំ) និង​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​អង់គ្លេស Theresa May ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​ទី​បញ្ជការ និង​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​របស់​ផ្លូវ​ក្រោម​បាត​សមុទ្រ Eurotunnel​ កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥​ នៅ​ Calais ភាគ​ខាង​ជើង​នៃ​បារាំង។
រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​របស់​បារាំង​ Bernard Cazeneuve (រូប​ស្តាំ) និង​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​អង់គ្លេស Theresa May ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​ទី​បញ្ជការ និង​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​របស់​ផ្លូវ​ក្រោម​បាត​សមុទ្រ Eurotunnel​ កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥​ នៅ​ Calais ភាគ​ខាង​ជើង​នៃ​បារាំង។

ប្រទេស​អង់គ្លេស​ និង​បារាំង​កំពុង​បង្កើត​មជ្ឈមណ្ឌល​បញ្ជាការ​ និង​ត្រួត​ពិនិត្យ​ថ្មី​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ Calais ​នៃ​ប្រទេស​បារាំងនៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប៉ុនប៉ង​របស់​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​ដើម្បី​ឆ្លង​កាត់​ផ្លូវក្រោម​សមុទ្រ​អង់​គ្លេស​ដោយ​ខុស​ច្បាប់​នៅ​ឆ្នាំ​នេះ។

លោកស្រី Theresa May រដ្ឋ​មន្រ្តី​មហាផ្ទៃ​នៃ​ប្រទេស​អង់គ្លេស​នឹង​ជួប​ជាមួយ​លោក Bernard Cazeneuve រដ្ឋ​មន្រ្តី​មហាផ្ទៃ​នៃ​ប្រទេស​បារាំងដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះ។

ជនចំណាក​ស្រុក​យ៉ាង​ហោច​ណាស់​ក៏​១០នាក់​ដែរ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ុនប៉ង​ឆ្លង​កាត់​ពី​ប្រទេស​បារាំង​ទៅ​កាន់​ប្រទេសអង់​គ្លេស​ដើម្បី​ស្វែង​រក​ការ​ងារ។

កិច្ច​ព្រមព្រៀង​នោះ​ រួម​មាន​ការ​តែងតាំង​ក្រុម​មន្រ្តី​អង់គ្លេស​នៅ​ទី​ក្រុង Calais ដើម្បី​ប្រយុទ្ធ​ការ​ជួញដូរ​មនុស្ស ​ហើយ​ស្ថាបនា​មជ្ឈមណ្ឌល​ត្រួតត្រា​មួយ​នៅ​ជិត​ច្រក​ចូល​ផ្លូវ​ក្រុម​សមុទ្រ Eurotunnel ជា​មជ្ឈមណ្ឌល​ដែល​ផ្តោត​លើ​ជនចំណាក​ស្រុក​ដែល​សង្ឃឹម​ថា ​នឹង​ឡើង​ជិះ​រទេះ​ភ្លើង ឬ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ទៅ​កាន់​ប្រទេស​អង់គ្លេស។

​ការ​សាងសង់​របង ភ្លើង​បញ្ចាំង ម៉ាស៊ីន​ថត​រូប​សន្តិសុខ ​ហើយ​និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ក៏​ត្រូវ​ដាក់​តម្លើង​នៅ​ក្នុង​តំបន់​ជុំវិញ​ផ្លូវ​ក្រោម​បាត​សមុទ្រ​នោះ​ដែរ។

​បារាំង​បាន​និយាយ​ដែរ​ថា ​ខ្លួន​នឹង​រួម​វិភាគទាន​ជំនួយ​មនុស្សធម៌​បន្ថែម​ដល់​ជន​អន្តោប្រវេសន៍​នៅ​ក្នុង​ជំរុំនៅ​ជិត​ផ្លូវ​ក្រោម​បាត​សមុទ្រ Eurotunnel ដែល​នៅ​ទី​នោះ​ស្ថានភាព​អនាម័យ​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត។

ស្ថានភាព​នេះ​បាន​ឡើង​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​បំផុត​កាលពី​ខែ​មុន ​នៅពេល​ដែលជន​ចំណាក​ស្រុក​យ៉ាង​ច្រើន​រហូត​ដល់​១.៧០០នាក់​នឹង​ព្យាយាម​ជិះ​រទេះ​ភ្លើង​រត់​ក្រោម​បាត​សមុទ្រ​នៅ​ពេល​យប់៕

XS
SM
MD
LG