ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​ព្យាយាម​ម្តង​ទៀត​ចូល​ទៅ​ក្នុង​ផ្លូវ​ក្រោម​សមុទ្រ


ជន​ចំណាក​ស្រុក​រង់ចាំ​នៅ​ក្បែរ​តំបន់ Eurotunnel ខណៈ​ពួកគេ​ព្យាយាម​ឆ្លង​កាត់​ Channel Tunnel ក្នុង​ក្រុង​ Calais ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៥។
ជន​ចំណាក​ស្រុក​រង់ចាំ​នៅ​ក្បែរ​តំបន់ Eurotunnel ខណៈ​ពួកគេ​ព្យាយាម​ឆ្លង​កាត់​ Channel Tunnel ក្នុង​ក្រុង​ Calais ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៥។

ជន​ចំណាក​ស្រុក​ពី​៣០០​ទៅ​៤០០​នាក់​បាន​ព្យាយាម​ម្តង​ទៀត​ចូល​ក្នុង​ច្រក​ចូល​ផ្លូវ​ក្រោម​បាត​សមុទ្រ Eurotunnel នៅ​ក្នុង​ទីក្រុង Calais នៃ​ប្រទេស​បារាំង ​នៅ​ក្នុង​សប្តាហ៍​មួយ​នៃ​ការ​ប៉ុនប៉ង​ដ៏​ច្របូក​ច្របល់​ដើម្បី​ចេញពី​តំបន់​អឺរ៉ុប​ទៅ​កាន់​ប្រទេស​អង់គ្លេស។

ចំនួន​មនុស្ស​ដែល​ប៉ុនប៉ង​ចូល​ក្នុង​ផ្លូវ​បាត​សមុទ្រ​មាន​ចំនួន​តិច​ជាង​កាល​ពី​ដើម​សប្តាហ៍។ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ​មនុស្ស​២​០០០​នាក់កំពុង​ព្យាយាម​រត់​តាម​ផ្លូវ​រថភ្លើងនៅ​ក្រោម​បាត​សមុទ្រ ​ហើយ​កាល​ពី​យប់​ថ្ងៃ​អង្គារ ​មនុស្ស​ជាង​១៥០០នាក់​បាន​ធ្វើ​ការ​ប៉ុនប៉ង​ឆ្លង​កាត់​ផ្លូវ​ក្រោម​បាត​សមុទ្រ​នោះ។

ជន​ចំណាក​ស្រុក​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​បន្ទាប់​ពី​រថយន្ត​ដឹក​ទំនិញ​ធំ​មួយ​បុក។ ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យមនុស្ស​ចំនួន​៩​នាក់​ហើយ​បាន​ស្លាប់​ដោយ​សារ​ការ​ព្យាយាម​ឆ្លង​កាត់​ពី​ទីក្រុង Calais ដែល​ជា​ទីក្រុង​កំពង់​ផែ​នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង ​ចូល​ក្នុង​ប្រទេស​អង់គ្លេស​ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​មក។​

ក្រុម​អាជ្ញា​ធរ​បារាំង​បាន​ដាក់​ពង្រាយ​ប៉ូលិស​ប្រឆាំង​កុប្បកម្ម​ជាង​១០០​នាក់​កាល​ពី​យប់​ថ្ងៃ​ពុធ​ដើម្បី​បង្កើន​បុគ្គលិក​សន្តិសុខ។ ​ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​បាន​ព្យាយាម​រត់​តាម​ផ្លូវ​រទេះ​ភ្លើង​នៅ​ក្រោម​បាត​សមុទ្រ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អង់គ្លេស​នៅ​ពេល​យប់។

Eurotunnel ដែល​ជា​ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​ផ្លូវ​ក្រោម​បាត​សមុទ្រ​រវាង​ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស​និយាយ​ថា ​ខ្លួន​បាន​រារាំង​ជន​ចំណាក​ស្រុក​ជាង​៣៧០០០​នាក់​ដែល​ព្យាយាម​ឆ្លង​កាត់​ខុស​ច្បាប់​ពី​តំបន់​អឺរ៉ុប​ទៅ​កាន់​ប្រទេស​អង់គ្លេស​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក។

ក្រុមហ៊ុន Eurotunnel បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធថា ​បារាំង​និង​អង់គ្លេស​ចាំបាច់​ធ្វើ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ជួយ​ក្រុមហ៊ុន Eurotunnel ដោះស្រាយ​ការ​កើន​ឡើង​នូវ​ចំនួន​ជន​ចំណាក​ស្រុក​ដែលកំពុង​រត់​ចូល​ក្នុង​តំបន់​នោះ៕

XS
SM
MD
LG