ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​បេ្តជ្ញា​រក​វិធីសាស្រ្ត​ដ៏​ពេញលេញ​មួយ​ចំពោះ​បញ្ហា​ទេសន្តប្រវេសក៍​នៅ​ក្នុង​ឆ្នាំ២០១៥


កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ​ The Blue Sky M ដែល​ផ្ទុក​ជន​ទេសន្តប្រវេសក៍​ប្រមាណ​៩០០នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​កំពង់ផែ​ Gallipoli ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៤។​
កប៉ាល់​ដឹក​ទំនិញ​ឈ្មោះ​ The Blue Sky M ដែល​ផ្ទុក​ជន​ទេសន្តប្រវេសក៍​ប្រមាណ​៩០០នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​កំពង់ផែ​ Gallipoli ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០១៤។​

គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​កាល​ថ្ងៃ​សុក្រ​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ជា​អាទិភាព​ខ្ពស់​មួយ​នៅ​ក្នុង «របៀប​ដោះស្រាយ​ពេញលេញ​មួយ​ចំពោះ​បញ្ហា​ទេសន្តប្រវេសក៍» ក្នុង​ឆ្នាំ២០១៥នេះ។​

គណៈកម្មការ​នេះ​បាន​កត់​សម្គាល់​ថា​អ្នក​ជួញ​ដូរ​មនុស្ស​បាន​រក​ឃើញ​ផ្លូវ​ថ្មីទៅ​កាន់​ទ្វីប​អឺរ៉ុប​ហើយ​កំពុង​ប្រើ​វិធី​ថ្មីទាំង​នេះ​ដើម្បី​ទាញ​យក​ប្រយោជន៍ពីមនុស្ស​អស់​សង្ឃឹម​ដែល​ខិតខំ​ព្យាយាម​រត់​គេច​ខ្លួន​ចេញ​ពី​ជម្លោះ​និង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ។​ សេចក្តី​ថ្លែងការណ៍​មួយ​របស់​គណៈកម្មការ​នេះ​បាន​និយាយ​ថា «យើង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អ្នក​ជួញ​ដូរ​មនុស្ស​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ជីវិត​មនុស្សនៅ​ក្នុង​នាវា​ចាស់ៗ​និង​ត្រូវបោះបង់​ចោល​នៅ​ក្នុង​ផ្ទៃសមុទ្រ​ដែល​មាន​គ្រោះថ្នាក់​នោះ​ទេ»។

ជា​លើកទី​ពីរ​ក្នុង​សប្តាហ៍​នេះ​ អាជ្ញាធរ​អ៊ីតាលី​បានត្រួតត្រា​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​ទៀត​ដែល​មាន​ដឹកទេសន្តប្រវេសក៍​រាប់រយ​នាក់​ដែល​បាន​ត្រូវ​បោះបង់ដោយ​ក្រុម​នាវិក​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរសមុទ្រ​នៃ​ប្រទេស​អ៊ីតាលីប៉ែក​ខាង​ត្បូង។

កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​មន្ត្រី​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ីតាលី​បាន​សម្រូត​ខ្លួន​ចុះ​ពី​ឧទ្ធម្ភាគចក្រ​ទៅ​លើ​ផ្នែក​ខាង​លើ​នៃ​នាវា​ឈ្មោះ​ Ezadeen ដែល​បាន​បើក​មក​ពី​ប្រទេស​ទួរគី។​

កប៉ាល់​នេះ​ដែល​មាន​ដោត​ទង់ជាតិ​ប្រទេស​សៀរ៉ាឡេអូន (Sierra Leone) គ្មាននាវិក​នៅ​លើ​នោះទេ​ហើយ​បាន​រលត់​ម៉ាស៊ីន​នៅ​ក្នុង​សមុទ្រ​មាន​រលកធំៗ​នៅ​ពេល​វា​អណ្តែត​ក្នុង​ចម្ងាយ​ប្រមាណ​៤០គ.ម.​នៅ​ទល់​មុខ​នឹង​ក្រុង Crotone នៃ​ប្រទេស​អ៊ីតាលី។​ អាជ្ញាធរ​ស្ទង់​ប្រមាណ​ថា​មាន​មនុស្ស​ប្រមាណ​៤៥០នាក់​នៅ​លើ​កប៉ាល់​នោះ​ដោយ​មាន​រួម​បញ្ចូល​ទាំង​ស្ត្រី​និងកុមារ​ផង​ដែរ។​ គេយល់​ថា​មនុស្ស​ភាគ​ច្រើន​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ជា​ជនជាតិ​ស៊ីរី។

កាល​ពី​ពេល​មុន​នេះ​ អ្នកដំណើរ​ម្នាក់​ដែល​អាច​ប្រើប្រាស់​វិទ្យុ​នៃ​នាវា​នោះ​បាន​និយាយ​ប្រាប់អាជ្ញាធរ​ថា​នាវិក​បានលោត​ចុះ​ពី​នាវា​នោះ៕

XS
SM
MD
LG