ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ៤០%​ នៃ​សារ​ Twitter អំពី​កូវីដ​១៩​​ដែល​បង្ហោះ​ដោយ​ម៉ាស៊ីន​ «មិន​អាច​ទុកចិត្ត​បាន»


រូបឯកសារ៖ ផ្លាកសម្គាល់របស់ក្រុមហ៊ុន Twitter កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។

របាយការណ៍​ថ្មី​ចុងក្រោយ​មួយ​របស់​អង្គការយូនីស្កូ​ ​(United Nations Educational, Scientific and Cultural Organization ឬ UNESCO) បាន​បង្ហាញ​ថា ៤២​ ភាគរយ​ ក្នុង​ចំណោម​សារសរុប​ចំនួន ​១៧៨​ លាន​សារ​ ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​ Twittter ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩ ​ត្រូវ​បាន​ផលិត​ដោយកម្មវិធី​កុំព្យូទ័រ​ដែល​បំពេញ​ការងារ​ដោយ​ស្វ័យប្រវត្តិ​តាម​បណ្តាញ​អ៊ីនធើណិត ឬ​ហៅ​ថា​Bot។

ដោយ​ចង្អុល​ទៅ​រក​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ របាយការណ៍​ដែលមានចំណង​ជើង​ថា «និន្នាការ​ពិភពលោក​ឆ្នាំ២០២០ ស្តីអំពី​ឯករាជ្យភាព​ប្រព័ន្ធផ្សព្វផ្សាយ និង​សេរីភាព​សារព័ត៌មាន» ដែល​ចេញ​ផ្សាយ នៅថ្ងៃទី៥ ខែឧសភា​នេះ លើក​ឡើង​ថា​ ៤០​ ភាគរយ ​នៃ​សារ​ទាំង​នោះ​ «មិន​អាច​ជឿទុកចិត្ត​បាន​ទេ»។

អង្គការ​នេះ​ ក៏​បាន​បង្ហាញ​ថា​ ផ្អែក​លើ​ការវិភាគ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​សិក្សា​ស្រាវជ្រាវ​តាម​ម៉ាស៊ីន​ មាន​ការ​បង្ហោះ​សារ​ជា​សាធារណេៈ​តាម​បណ្តាញ​សង្គម​ ចំនួន​ ១១២ ​លាន​សារ​ជា​ភាសា​សរុប​ចំនួន​ ៦៤ ទាក់ទង​នឹង​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​មូលនិធិ Bruno Kessler Foundation បាន​រក​ឃើញ​ថា​ ៤០ ​ភាគរយ ​នៃ​សារ​ដែល​ត្រូវ​បាន​បង្ហោះ​ទាំង​អស់​នោះចេញ​មក​ពី​ប្រភព​ដែល​មិន​អាច​ទុកចិត្ត​បាន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG