ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក បារ៉ាក់ ​អូបាម៉ា​ ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិ​កាំង​​​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ពី​ព្រោះ​​លទ្ធិប្រជា​ធិបតេយ្យ​ពឹងផ្អែក​លើ​ការ​បោះ​ឆ្នោត​នេះ


អតី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និយាយ​ថា លោក ត្រាំ គឺ​ជឹ​រោក​សញ្ញា តែ​មិន​មែន​ជា​មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យប្រទេស​មាន​ការ​បាក់​បែក​។
អតី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និយាយ​ថា លោក ត្រាំ គឺ​ជឹ​រោក​សញ្ញា តែ​មិន​មែន​ជា​មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យប្រទេស​មាន​ការ​បាក់​បែក​។

អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា​ ដែល​បាន​រក្សា​ការ​មិន​ចេញ​មុខ​មាត់​ជា​សាធារណៈ​ចាប់​តាំង​ពី​ការ​ចាក​ចេញ​ពី​តំណែង​មក ​បាន​ចូល​រួម​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាលពី​ថ្ងៃ​សុក្រ​ដោយ​មាន​សារ​សាមញ្ញ​មួយ​គឺ​ថា​ «​លោក ​អ្នក ​ចាំ​បាច់​បោះ​ឆ្នោត​ពី​ព្រោះលទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង​ពឹង​ផ្អែក​លើ​ការ​បោះ​ឆ្នោត​នេះ»។

​លោក​ អូបាម៉ា​ បាន​ប្រាប់​ពួក​និស្សិត​នៅ​ឯសាកល​វិទ្យា​ល័យ​ Illinois – Urbana Champaign ​ដែល​នៅ​ទី​នោះ​លោក ​អូបាម៉ា​ បាន​សុខ​ចិត្ត​ទទួល​យករង្វាន់​ក្រម​សីល​ធម៌​ក្នុង​អភិបាល​កិច្ច​ល្អ​ថា «បើ​ក្រឡេក​មើល​ចំណង​ជើង​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​នឹង​ប្រាប់​អស់​លោក ​អ្នក​ ថា ​នៅ​ពេល​នេះ​មាន​ការ​ខុស​ប្លែក​យ៉ាង​ខ្លាំង។ ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ​មាន​កម្រិត​ខ្ពស់​ខ្លាំង​ឡើង។​ ផល​វិបាក​ចំពោះ​យើង​ទាំង​អស់​គ្នា​អង្គុយ​នៅ​ខាង​ក្រៅ​សៃវៀន​មាន​ភាព​កាន់​តែ​ធ្ងន់​ធ្ង​ឡើង»។

​ដោយ​ធ្វើ​ទៅ​តាម​ប្រពៃ​ណី ​លោក​ អូបាម៉ា​ មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​អត្ថា​ធិ​ប្បាយ​ជា​សាធារណៈ​អំពីប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ​ អ្នក​ស្នង​តំណែង​ពី​លោក ​ថ្វីបើ ​តាម​ការ​ពិត​ ប្រធានា​ធិបតី​ ត្រាំ​ បាន​រិះគន់​លោក​ អូបាម៉ា ​ជា​រឿយៗ។

​អតី​ត​ប្រធានា​ធិបតី​ អូបាម៉ា ​បាន​និយាយ​ថា​ ស្ថាន​ភាព​នយោបាយ​នៅ​ពេល​បច្ចុប្បន្ន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​បាន​ចាប់​ផ្តើម​ជាមួយ​លោក ​ដូណាល់ ​ត្រាំ​ទេ។ លោកជា​រោគ​សញ្ញា ​មិន​មាន​ជា​មូលហេតុ​ទេ។ លោក​គ្រាន់​តែ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់លើភាព​ទោមនស្ស​ដែល​អ្នក​នយោបាយ​បាន​លើក​មក​និយាយ​ជា​ច្រើនឆ្នាំ​មក​ហើយ៕

XS
SM
MD
LG