ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ពេល​មាន​ការ​ការគោរព​វិញ្ញាណក្ខន្ធលោក McCain គេ​បាន​រិះគន់​ប្រតិកម្ម​របស់លោក ត្រាំ


លោក John McCain ថ្លែង​នៅ​ក្នុង​កន្លែង​ប្រមូល​ផ្តុំ​មួយ​នៅ​ខាង​ក្រៅ​ស្តាត Raymond James ក្នុង​ក្រុង Tampa រដ្ឋ Florida កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។
លោក John McCain ថ្លែង​នៅ​ក្នុង​កន្លែង​ប្រមូល​ផ្តុំ​មួយ​នៅ​ខាង​ក្រៅ​ស្តាត Raymond James ក្នុង​ក្រុង Tampa រដ្ឋ Florida កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។

ពួក​មន្ត្រី​ស.រ.អា.​បច្ចុប្បន្ន​ និង​អតីត​មន្ត្រី​អាមេរិកាំង​មួយ​ក្រុម​មក​ពី​ផ្នែក​ទាំង​អស់​នៃ​វិស័យ​នយោបាយ​ស.រ.អា.​នឹង​ចូល​រួម​ក្នុង​ពីធី​គោរព​វិញ្ញាណក្ខន្ធ​លោក John McCain សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​នៅ​ថ្ងៃ​សោរ៍ ដែល​ជា​ពិធី​មួយ​ក្នុង​បណ្តា​ពិធី​នានា​ដើម្បី​ផ្តល់​កិត្តិយសជូន​អ្នក​តាក់តែង​ច្បាប់​អាមេរិកាំង​រូប​នេះ​ដែល​បាន​កាន់​តំណែង​យូរយារ​មក​ហើយ និង​ដែល​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​សោរ៍​ក្នុង​ជន្មាយុ៨១ឆ្នាំ។​

នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​ឯព្រះវិហារ​ Cathedral ជាតិ​ក្នុង​រដ្ឋធានី​ Washington នឹង​មានការ​ថ្លែង​វិយោគកថា​ដោយ​លោក​អតីត​ប្រធានាធិបតី​ Barak Obama ​និង​លោក George W. Bush លោក​អតីត​រដ្ឋមន្ត្រី​ការ​បរទេស Henry Kissinger និង​លោក Joseph Lieberman អតីត​សមាជិក​ព្រឹទ្ធសភា​ស.រ.អា។ ​អ្នក​សែង​ក្តារមឈូស​សព​លោក McCain នឹង​មាន​លោក​អតីត​អនុប្រធានាធិបតី​ Joe Biden លោក​អតីត​រដ្ឋមន្ត្រី​ការពារប្រទេស William Cohen លោក Micheal Bloomberg អតីត​អភិបាល​ក្រុង​ New York និង​លោក​អតីត​សមាជិក​ព្រឹទ្ធសភា​ស.រ.អា. Gary Hart លោក Russ Feingold និង​លោក Phil Gramm។​

គេ​នឹង​បញ្ចុះ​សព​លោក McCain នៅ​ថ្ងៃ​អាទិត្យ​នៅ​ឯ​បណ្ឌិត​សភា​កង​ទ័ពជើង​ទឹក​ស.រ.អា.​នៅ​ក្នុង​ក្រុង Annapolis រដ្ឋ Maryland ដែល​ជា​សាលាទាហាន​ជើង​ទឹក​លោក​ធ្លាប់​រៀន​នៅ​ទី​នោះ៕

XS
SM
MD
LG