ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​​លាលែង​ពី​តំណែង​ជាមេដឹកនាំ​គណបក្ស


រដ្ឋ​មន្រ្តី​ម៉ាឡេស៊ីដែល​បាន​ចាញ់ឆ្នោត​លោក Najib Razak កំពុង​ដើរ​ចូល​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ Kuala Lumpur ប្រទេសម៉ាឡេស៊ីកាលពី​ថ្ងៃព្រហស្បតិ៍​ទី​១០ ខែ ឧសភា ឆ្នាំ ២០១៨។
រដ្ឋ​មន្រ្តី​ម៉ាឡេស៊ីដែល​បាន​ចាញ់ឆ្នោត​លោក Najib Razak កំពុង​ដើរ​ចូល​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ Kuala Lumpur ប្រទេសម៉ាឡេស៊ីកាលពី​ថ្ងៃព្រហស្បតិ៍​ទី​១០ ខែ ឧសភា ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​សៅរ៍នេះ លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​លាលែងចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ UNMO ដែល​ជា​គណបក្សរបស់​ក្រុម​ជន​អំបូរម៉ាឡេគ្រប់គ្រង​ប្រទេស​ម៉ាឡេស៊ី ចាប់តាំង​ពី​ប្រទេស​នេះ​បាន ​ចាប់​កំណើត​ជា​ប្រទេសឯករាជ្យ​មួយ​ក្នុង​ឆ្នាំ១៩៥៧និង​ពី​តំណែង​ជា​មេដឹកនាំ​នៃ​ក្រុម​ចម្រុះ Barisan Nasional ដែល​បានចាញ់​ឆ្នោត​នៅ​ក្នុងការ​បោះឆ្នោត​ទូទៅ​កាលពី​ថ្ងៃ​ពុធ។

កាលពីព្រឹកថ្ងៃ​សៅរ៍​នេះ លោក​ Najib និង​លោកស្រី Rosmah Mansor ជា​ភរិយា​លោក​បានត្រូវរារាំង​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ទេ។​

មន្ទីរ​អន្តោប្រវេសន៍​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​ថា​គូស្វាមីភរិយា​នេះ​«ឋិត​នៅ​ក្នុង​បញ្ជី​ខ្មៅ» ហើយ​មិន​អាចធ្វើដំណើរ​បានទេ។​

លោក Najib អាច​ប្រឈម​នឹង​ការ​ចោទប្រកាន់ទាក់ទិន​នឹង​រឿងអាស្រូវ​ពុក​រលួយ​ធំមួយ។

សេចក្តី​ប្រកាស​របស់លោក​តាម​ Facebook ថា​លោក​ទៅវិស្សមកាល ក៏ប៉ុន្តែ​នឹងវិលត្រឡប់​មក​វិញ​ក្នុង​ពេល​មួយ​សប្តាហ៍​បាននាំ​ឱ្យ​មានពាក្យ​ចចាមអារាម​ថា​លោក​ប៉ុនប៉ង​រត់គេច​ខ្លួន​ចេញ​ពី​ការ​ចោទ​ប្រកាន់ចំពោះ​មុខ​តុលាការ។ ​លោក​បាន​បដិសេធ​ថា​លោក​មិនបាន​ធ្វើអ្វី​ខុសទេ។​

ទី​ភ្នាក់ងារ​ព័ត៌មាន Ass ociated Press រាយការណ៍​ថា​បញ្ជីជើង​ហោះហើរ​អាកាស​យាន​បង្ហាញ​ថា​លោក Najib និង​ភរិយា​លោក​មាន​កំណត់ធ្វើដំណើរ​ចាក​ចេញ​ពី​ប្រទេសម៉ាឡេស៊ី ទៅ​កាន់ក្រុង Jakarta នៅ​ថ្ងៃ​សៅរ៍​នេះ​តាមយន្តហោះ​ប្រតិកម្ម​ឯកជន​មួយ​គ្រឿង៕

XS
SM
MD
LG