ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​​​​មិន​អាច​ទៅ​ផ្ទះ​វិញ​បាន ​អតីត​អ្នក​សង្ស័យ​ថា​ជា​សមាជិក​រដ្ឋឥស្លាម​ត្រូវ​ជាប់​ខ្លួន​​នៅ​ក្នុង​​ជំរំ​​អ៊ីរ៉ាក់


រូបឯកសារ៖ តំបន់ Kurdistan ក្នុង​ប្រទេស​អ៊ីរ៉ាក់ មាន​ជំរំ​សម្រាប់​ជនភៀសខ្លួន​ និង​ជន​ខ្ចាត់ព្រាត់​ចំនួន ៥២ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ តំបន់ Kurdistan ក្នុង​ប្រទេស​អ៊ីរ៉ាក់ មាន​ជំរំ​សម្រាប់​ជនភៀសខ្លួន​ និង​ជន​ខ្ចាត់ព្រាត់​ចំនួន ៥២ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ជំរំ​នេះ​ក៏​ដូចជំរំ​ជាច្រើន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែរបានត្រូវ​កសាង​កាល​ពី​ឆ្នាំ​២០១៦​នៅ​ពេលកងកម្លាំងរដ្ឋាភិបាល​អ៊ីរ៉ាក់​និង​កងកម្លាំងក្រុមចម្រុះវាយប្រហារលើ​ដែនដី​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម ​ហើយ​បានប្រគល់ការ​គ្រប់គ្រងជំរំ​ទៅ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់។

នៅ​ពេល​នោះ​មានមនុស្ស​យ៉ាង​តិច​ណាស់​១​លាន​នាក់​បាន​រត់​គេច​ខ្លួនដោយ​ជា​ច្រើននាក់​បាន​ទៅ​កាន់តំបន់​ពាក់​កណ្តាល​ស្វយ័ត​ Kurdistan ក្នុង​ប្រទេស​អ៊ីរ៉ាក់។

នៅ​ពេល​ពួកគេរត់​គេចខ្លួន ​ជាញឹកញយ​ពួក​បុរស​វ័យ​ក្មេង​បាន​ត្រូវ​ចាប់​ខ្លួនដោយសារ​សង្ស័យ​ថា​អាចមាន​ជាប់​ទាក់ទង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ ពួក​គេច្រើននាក់​បានត្រូវ​រកឃើញថា មាន​ទោស។ ច្រើននាក់​ទៀត​មិន​បាន​ត្រូវ​រក​ឃើញ​ថា​មាន​ទោស​ទេ។

Mahmoud អាយុ​២៥​ឆ្នាំបានជាប់​ឃុំឃាំង​ពីរ​ឆ្នាំ​ក្រោយពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​និង​ត្រូវ​ចោទ​ប្រកាន់​ថា​មានទាក់​ទិនជា​មួយ​រដ្ឋ​ឥស្លាម។ ក្រោយ​មក អាជ្ញាធរ​បានរក​ឃើញ​ថា Mahmoud គ្មានទោសពៃរ៍​ទេ ហើយបើក​ឱ្យ​គាត់​ចេញ​ពី​ការ​ឃុំឃាំង​ តែ​គាត់​មិន​អាចទៅ​ផ្ទះ​បាន​ទេ។

ដូច​ជាមនុស្ស​ប្រមាណ​២០០​នាក់ក្នុងជំរំ​នេះដែរ Mahmoud បាន​ត្រូវ​ដោះលែងពី​ពន្ធនាគារមួយ​ក្នុង​តំបន់ Kurdistan។ ឯកសារនៃ​ការដោះលែង​គាត់មិន​បាន​ត្រូវ​ទទួល​ស្គាល់​ខាង​ក្រៅ​តំបន់​នោះ​ទេ​ គឺក្នុង​តំបន់​នានានៃ​ប្រទេស​អ៊ីរ៉ាក់ដែល​ភាគ​ច្រើន​ជា​ក្រុម​ជន​អំបូរ​អារ៉ាប់​ដែល​នៅ​ទី​នោះ​គ្រួសារ​គាត់​រស់​នៅ។

រូបឯកសារ៖ កុមារ​ជាច្រើន​ធំធាត់​នៅ​ក្នុង​ជំរំ ចាប់​តាំង​ពី​ពួកគេ​រត់ភៀសខ្លួន​ពី​ក្រុម​កងជីវពល​រដ្ឋឥស្លាម​មក ដោយ​មិន​បាន​រៀនសូត្រ​នោះ​ទេ ក្រុង Hassan Sham ប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ កុមារ​ជាច្រើន​ធំធាត់​នៅ​ក្នុង​ជំរំ ចាប់​តាំង​ពី​ពួកគេ​រត់ភៀសខ្លួន​ពី​ក្រុម​កងជីវពល​រដ្ឋឥស្លាម​មក ដោយ​មិន​បាន​រៀនសូត្រ​នោះ​ទេ ក្រុង Hassan Sham ប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រសិនបើ Mahmoud ​ខិត​ខំទៅ​ផ្ទះ​វិញ​ គាត់​អាច​ត្រូវ​ចាប់​ខ្លួន​ជា​ថ្មី​ទៀត។

នៅ​ពេល​ដែល​រដ្ឋាភិបាលអ៊ីរ៉ាក់រៀប​ចំ​ផែនការដើម្បី​បិទ​ជំរំ​នៅ​ទូទាំង​ប្រទេស​ដែល​នៅ​ពេលនេះ​មានមនុស្ស​២​លាន​នាក់​រស់​នៅ​ក្នុង​នោះ គ្រួសារទាំង​ឡាយ​ដូច​ជា​គ្រួសារ​របស់​ Mahmoud នឹងតាំង​ទីនៅ​ទី​នោះ។ Mahmoud បាន​រៀបការ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ជំរំ​នោះ ហើយ​បាន​យក​ម្តាយ​គាត់​ពីភូមិពួក​គេឱ្យ​មក​រស់នៅក្នុង​ជំរំនោះ។

នៅ​ក្នុង​ការិយាល័យក្នុង​ជំរំ Hassan Sham លោក Mivan Akrey អ្នក​ចាត់​ចែង​កិច្ចការ​ក្នុង​ជំរំ​និយាយ​ថា ដោយ​គ្មាន​ដំណោះ​ស្រាយ​ គ្រួសារទាំង​នេះ​ជាប់​គាំង​ក្នុង​ទី​នេះ។

លោក​ថ្លែង​ថាស្ថានភាព​នៅ​ក្នុង​ជំរំនោះ​មានការ​ពិបាក​ដោយនៅ​រដូវក្តៅមានសីតុណ្ហភាព​ខ្ពស់​ហើយ​នៅរដូវ​ត្រជាក់អាកាសធាតុត្រជាក់និង​សើម។ ក៏​ប៉ុន្តែ​គ្រួសារជា​ច្រើន​ ដែល​ទោះ​ជា​មានការ​ទាក់​ទិនតិចតួច​ជា​មួយ​រដ្ឋ​ឥស្លាម​ក៏​ដោយ ​ក៏​រស់​នៅ​ទី​នេះ​ដើម្បី​សន្តិសុខខាង​រាង​កាយ​ដែរ។

បុរស​វ័យ​ក្មេង​ដែល​រស់​នៅក្នុង​ជំរំ​នេះ​និយាយថា នៅពេលស្ថានភាព​នេះអូសបន្លាយ​កាន់​តែ​យូរនឹង​មាន​ការ​ពិបាក​ជាង​មុន​ក្នុង​ការ​រក​ដំណោះស្រាយ។ ពួកគេ​និយាយ​ថា ស្លាកស្នាម​ទុយ៌ស​មាន​ច្រើនឡើងៗជុំវិញពួក​ជន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​នេះ។

Mohammad អាយុ​២១​ឆ្នាំបាន​ត្រូវ​ចាប់ខ្លួនពេល​នៅ​ជាមនុស្ស​មិន​ទាន់​គ្រប់​វ័យ​នៅ​ក្នុង​តំបន់​ Kurdistan ហើយ​បាន​ត្រូវ​ចោទប្រកាន់​ថា ​មាន​ទាក់ទិន​ជាមួយ​រដ្ឋ​ឥស្លាម។ ថ្ងៃមួយ​នៅ​ពេល​មាន​វ័យ​ជំទង់ ពួកនាយ​ទាហានបាន​និយាយ​ប្រាប់​គាត់​ថា​ ការ​ស៊ើបអង្កេត​របស់​ពួក​គេ​ចប់ហើយ ​ហើយ​គាត់​បាន​ត្រូវ​ដោះលែង។ ពួកនាយ​ទាហាន​បាន​និយាយថា ​គាត់​គួរ​ទៅ​រៀន​និង​ធ្វើ​ជីវភាព​ឱ្យ​បានល្អ​ប្រពៃ។

ក៏​ប៉ុន្តែក្នុង​ពេល​បន្ទាប់​មកគាត់ដឹង​ថា​ ការណ៍​នេះ​មិន​អាច​ធ្វើ​បាន​ទេ។ ​បងប្អូន​ប្រុស​របស់​គាត់ដែល​បានត្រូវ​ដោះលែង​ដែរ​នោះ ​ហើយ​ព្យាយាម​វិល​ទៅ​ផ្ទះវិញ​បាន​ត្រូវ​ចាប់​ខ្លួនជា​ថ្មី​ទៀត​ហើយ​ត្រូវកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​១៥ឆ្នាំដោយ​សារ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មមួយដែលគាត់​បាន​រួចទោស​ហើយនោះ។

Mohammad និយាយ​ថា ​នៅ​ពេល​នេះ នៅ​ក្រោយរស់​នៅ​ច្រើនឆ្នាំ​ក្នុង​ជំរំ វា​ជាការ​មាន​គ្រោះថ្នាក់​ជាង​មុនសម្រាប់គាត់ក្នុង​ការ​ចាកចេញ​ពី​ជំរំ​នេះ។ មនុស្ស​ច្រើននាក់​និយាយ​ថា ក្រុម​គ្រួសារដែល​នៅ​សេសសល់ក្នុង​ជំរំ​នេះសុទ្ធតែ​មាន​ទាក់ទិន​ជា​មួយ​រដ្ឋ​ឥស្លាម។ ក៏​ប៉ុន្តែនៅ​ក្នុង​ជំរំនេះ​គ្មានសាលារៀន​ គ្មាន​ការងារ​ធ្វើហើយ​មិន​មានវិធី​សម្រាប់​កសាងអនាគត​ឡើយ។

បើ​តាមអង្គការ​ផ្តល់ជំនួយនិយាយ​ថា ​ជំរំទាំង​ឡាយ​ដែល​កំពុង​ត្រូវ​បិទបាន​បន្សល់​ទុកឱ្យ​មនុស្ស​រាប់ម៉ឺននាក់​ត្រូវជាប់​គាំងមិន​ដឹង​ទៅ​ណារួច​ស្រេចហើយ។

ហើយក្រុមអតីត​ជន​ជាប់​ឃុំឃាំង​នៅ​ទី​នេះ​ដែលឯកសារដោះលែងពួក​គេមិន​បានត្រូវទទួល​ស្គាល់នៅ​ក្នុង​ផ្នែកឯ​ទៀតៗ​នៃ​ប្រទេស​អ៊ីរ៉ាក់​និយាយ​ថា ​ពួក​គេ​ប្រហែល​បាត់​បង់​ផ្ទះ​ពួក​គេ​ជា​រៀងរហូត៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG