ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពី​បញ្ជា​របស់​លោក ​Xi Jinping ​អាជ្ញាធរ​ក្រុង​ហុងកុង​ប្រហែល​ពិចារណា​​វិធានការ​គ្រា​មាន​អាសន្ន​ដើម្បី​បញ្ឈប់​ចលាចល


ប្រធានាធិបតី​ចិន Xi Jinping ​លើក​ដៃ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុន​ពេល​ប្រជុំ​កំពូល​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ងើប​ឡើងចំនួន៥ (BRICS) នៅ​ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៩។
ប្រធានាធិបតី​ចិន Xi Jinping ​លើក​ដៃ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុន​ពេល​ប្រជុំ​កំពូល​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ងើប​ឡើងចំនួន៥ (BRICS) នៅ​ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៩។

ពួក​អ្នកវិភាគ​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ហុងកុង​ប្រហែល​ពិចារណា​អំពី​វិធានការ​ពង្រឹង​ការ​បង្ក្រាប​របស់​ពួក​គេ​លើ​ក្រុម​បាតុការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្រោយ​ប្រធានាធិបតី​ចិន​ Xi Jinping ​បាន​ចេញ​សេចក្តី​ព្រមាន​ចំៗ​មួយ​ឱ្យ​អាជ្ញាធរ​ក្រុង​នេះ​«បញ្ចប់​អំពើ​ហិង្សា​ហើយ​ធ្វើ​ឱ្យ​មាន​របៀប​រៀប​រយ​ឡើងវិញ»។

ពួក​អ្នកវិភាគ​ទាំង​នេះ​បាន​និយាយ​បន្ថែម​ថា​ ការ​បង្កើន​ការ​បង្ក្រាប​អាច​មាន​ផល​មិន​ល្អ​ត្រឡប់​មក​វិញ, បញ្ឆេះ​ឱ្យ​មាន​ភាព​តាន​តឹង​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ក្រុង​នេះ​និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្រុង​នេះ​មាន​ដំណើរ​ការ​មិន​ល្អ​ប្រសិន​បើ​ក្រុម​បាតុករ​មិន​ព្រម​ថយ​ក្រោយ។

ទីភ្នាក់ងារ​ព័ត៌មាន​ Peole's Daily ​របស់​រដ្ឋ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​ថា​ លោក​ Xi Jinping ​បាន​និយាយ​ប្រាប់​ស្និសីទ​កំពូល​មួយ​ក្នុង​ប្រទេស​ប្រេស៊ីល​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​"ឧក្រិដ្ឋកម្មជ្រុល​និយមនិង​ឃោរឃៅ​បានជាន់ឈ្លីលើគោលការណ៍​ជា​មូលដ្ឋាន​នៃ​ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ​ នៅ​ហុងកុង។

លោក​ Xi ​បាន​និយាយថា៖ «ការ​បញ្ឈប់​អំពើ​ហិង្សា​និង​ធ្វើ​ឱ្យ​មាន​រៀប​រៀប​រយ​ឡើង​វិញ​ជា​កាតព្វកិច្ច​បន្ទាន់​បំផុត​នៅ​ពេល​នេះ​របស់​អាជ្ញាធរ​ក្រុង​ហុងកុង»។

លោក ​Xi ​ក៏​បាន​សម្តែង​ការ​គាំទ្រ​ដល់​អ្នកស្រី Carrie Lam ​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុង​ហុងកុង, ពួក​ប៉ូលិស​ហុងកុង និង​អង្គការ​តុលាការ​នៃ​ក្រុង​នេះ​ដែល​បាន​ដាក់​ទណ្ឌកម្ម​ដល់​អ្វី​ដែល​លោក​ហៅ​ថា «ពួក​ឧក្រិដ្ឋ​ជន​ឃោរឃៅ»។

​ប្រធានាធិបតី​ចិន​រូប​នេះ​បាន​និយាយ​បន្ថែម​ថា៖ «រដ្ឋាភិបាល​ចិន​គ្មាន​ការ​ងាក​រេ​ទេ​ក្នុង​ការ​ថែ​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន, ផល​ប្រយោជន៍​ខាង​សន្តិសុខ​និង​ខាង​អភិវឌ្ឍន៍​ ដោយ​អនុវត្ត​គោលការណ៍​ប្រទេស​មួយ ប្រព័ន្ធពីរ​ និង​រារាំង​ការ​ជ្រៀត​ជ្រែក​ដោយ​កង​កម្លាំង​បរទេស​ទៅ​ក្នុង​កិច្ច​ការ​ក្រុង​ហុងកុង»។

លោក​ Sang Pu ​ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ម្នាក់​នៅ​ហុងកុង​បាន​និយាយ​ថា ​ទោះ​បី​នេះ​ជា​ការ​និយាយ​ជា​ថ្មី​អំពី​គោល​ជំហរ​យូរ​យា​មក​ហើយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ដោយ​ ក៏​កំណត់​សម្គាល់​ទាំង​នេះ​របស់​លោក​ Xi ​ជា​បញ្ជា​ដោយ​ផ្ទាល់​ដល់​អ្នកស្រី​ Lam ​ឱ្យ​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ និង​បញ្ឈប់​ចលាចល​ខាង​នយោបាយ​នេះ​ដែល​រយៈ​ពេល​ប្រាំ​ខែ​មក​ហើយ​ក្នុង​ក្រុង​ហុងកុង៕

XS
SM
MD
LG