ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយពី​សោកនាដកម្ម​បាក់​ទំនប់​វារីអគ្គិសនី ប្រទេស​នៅ​តំបន់​មេគង្គ​ពិភាក្សា​អំពី​ថាមពល​វារី​អគ្គិសនី​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) និយាយ​អំពី​ទស្សនៈ​វិស័យ​របស់​លោក​នៅក្នុង​វេទិកា​ពិភពលោក​ស្តីពី​អាស៊ាន លោក​នាយក​រដ្ឋមន្រ្តី​ឡាវThongloun Sisoulith (កណ្តាល) និង​លោកស្រី Aung San Suu Kyi (ស្តាំ) នៅ​ឯ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន ដែល​មាន​អ្នក​ចូលរួម​រាប់រយ​នាក់ ដែល​ផ្តោត​លើ​អាស៊ាន​ជំនាន់​ទី៤៖សហគ្រិនភាព និង​បដិវត្តន៍​ឧហ្សាហកម្ម​ជំនាន់​ទី៤។ (AP Photo/Bullit Marquez)

មេ​ដឹក​នាំ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​មេគង្គ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ពុធ ទី​១២ ខែ​សីហា​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភព​ស្តី​ពី​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​ទស្សនៈ​វិស័យ​របស់​ពួកគេ ចំពោះ​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់ ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​អ៊ីនធឺណិត។

មេ​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​មេគង្គ​បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​អភិវឌ្ឍន៍​ថាមពល​វារី​អគ្គិសនី តាម​ដង​ទន្លេ​មេគង្គ​ក្រោយ​ពី​មានហេតុការណ៍​បាក់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ឡាវ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​មក។

មេ​ដឹក​នាំ​ប្រទេស​នានា​នៅ​ក្នុង​តំបន់​មេគង្គ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ពុធ ទី​១២ ខែ​សីហា​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភព​ស្តី​ពី​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​ទស្សនៈ​វិស័យ​របស់​ពួកគេ ចំពោះ​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់ ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​អ៊ីនធឺណិត។

យោង​តាម​គណៈកម្មការ​ទន្លេ​មេគង្គ តំបន់​មេគង្គ​ក្រោម​មាន​មនុស្ស​រស់នៅ​ប្រមាណ​៦០លាន​នាក់ និង​មាន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ប្រហែល​ជា ៨០០ ពាន់​លាន​ដុល្លារ។ ប្រហែល​ជា​៤០​ភាគរយ​នៃ​ប្រជាជន​ទាំង​នោះ​រស់​នៅ​ក្នុង​រង្វង់​១៥គីឡូម៉ែត្រ​តាម​បណ្តោយ​ដង​ទន្លេ និង​ពឹង​ផ្អែក​លើ​ទន្លេ​មេគង្គ​ដើម្បី​ចិញ្ចឹម​ជីវិត។

មេ​ដឹក​នាំ​មីយ៉ាន់ម៉ា​លោក​ស្រី Aung San Suu Kyi បាន​និយាយ​នៅ​ឯ​វេទិកាសេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន​ថា បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ​ត្រូវ​តែ​ធ្វើ​ការ​ជា​មួយ​គ្នា ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រទេស​ក្នុង​តំបន់​នេះ​កំពុង​ជួប​ប្រទះ។

លោក​ស្រី​បាន​និយាយ​ថា៖ «មាន​រឿង​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ ដូចជា​ការ​ប្រកួត​ប្រជែង ការ​សហការ និង​ការ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក បញ្ហា​ប្រឈម​ជា​រួម និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជាដើម។ ទាំង​នេះ ​គឺ​ជា​អ្វី​ដែល​យើង​ប្រឈម​នា​ពេល​បច្ចុប្បន្ន។ ខ្ញុំ​គិត​ថា ​ទាំង​នេះ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​ដ៏​ល្អ​ក្នុង​ការ​សហការ​គ្នា»។

នាយក​រដ្ឋ​មន្រ្តី​ឡាវ លោក Thongloun Sisoulith បាន​និយាយ​ថា ​ប្រទេស​ឡាវ​មាន​សមត្ថភាព​ក្នុង​ការ«ប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​សក្កានុពល​នៃ​ធនធាន​ទឹក​នេះ‍» និង​អាច‍ «ផលិត​កំលាំង​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ប្រទេស​ឡាវ​ផ្ទាល់ និង​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​ជិត​ខាង​ផ្សេងៗ​ទៀត​ផង​ដែរ‍»។

មនុស្ស​ប្រមាណ​៧​ពាន់​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅ​គ្មាន​ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​ទំនប់​វារីអគ្គីសនី​ក្នុង​ខេត្ត Atapeu ប្រទេស​ឡាវ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។

លោកស្រី Suu Kyi បាន​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា​កំពុង​តែ​ពិចារណា​ក្នុង​ការ​ពន្យាពេល​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ឡាវ។

លោកស្រី​បាន​ថ្លែង​ថា៖ «យើង​បាន​គិត​ថា នឹង​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ ប៉ុន្តែ​យើង​ត្រូវ​បាន​ប្រមាន​ថា យើង​មិន​គួរ​ប្រញាប់​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ​ពេក​ទេ»។

ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ឡាវ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហការ​ផ្នែក​អគ្គិសនី​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ។

លោក Sisoulith បាន​និយាយ​ថា៖ «ការ​កសាង​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ឡាវ គួរ​តែ​ផ្អែក​លើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ និង​មាន​គម្រោង​ល្អ។ យើង​ត្រូវ​តែ​ធានា​ថា យើង​អនុឡោម​តាម​ស្តង់​ដារ​អន្តរជាតិ។ ការ​សិក្សា​លើ​គម្រោង​វារីអគ្គិសនី គួរ​តែ​ផ្អែក​លើ​ព័ត៌មាន​តាម​បែប​វិទ្យាសាស្រ្ត និង​ការ​យល់​ឃើញ​របស់​អ្នក​ជំនាញ»៕

XS
SM
MD
LG