ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ពាន​សម្រាប់​អ្នកថ្មើរជើង​ក្នុង​រដ្ឋ Florida បាន​បាក់​និង​រលំ​លើ​រថយន្ត​មួយ​ចំនួន​


ក្រុម​សង្រ្គោះ​បន្ទាន់​កំពុង​ធ្វើការ​នៅ​ទីតាំង​ដែល​ស្ពាន​អ្នក​ថ្មើរ​ជើង​បាន​បាក់កាលពី​ថ្ងៃទី​១៥ មីនា ២០១៨។
ក្រុម​សង្រ្គោះ​បន្ទាន់​កំពុង​ធ្វើការ​នៅ​ទីតាំង​ដែល​ស្ពាន​អ្នក​ថ្មើរ​ជើង​បាន​បាក់កាលពី​ថ្ងៃទី​១៥ មីនា ២០១៨។

ស្ពាន​សម្រាប់​អ្នកថ្មើរ​ជើង​ដែល​ទើប​តែ​សង់​ថ្មី​បាន​ប៉ុន្មាន​ថ្ងៃ​ក្នុង​ទីក្រុង Miami រដ្ឋ​ Florida សហរដ្ឋអាមេរិក សម្រាប់​ដើរ​កាត់​ផ្លូវហាយវ៉េ​មួយ​ បាន​បាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​រលំ​ត្រូវ​រថយន្ត​មួយ​ចំនួន។

ប៉ូលិស​ក្នុង​ទីក្រុង Miami បាន​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​ថា «មនុស្ស​មួយ​ចំនួន» ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ។

រូបភាព​លើ​កញ្ចក់​ទូរទស្សន៍​បង្ហាញ​ពី​រថយន្ត​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ​គ្រឿង​នៅ​ខាងក្រោម​បំណែក​ស្ពាន​នោះ ហើយ​គេ​ភ័យ​ខ្លាច​ថា មនុស្ស​មួយ​ចំនួន​នៅ​ជាប់​ខាង​ក្រោម​នោះ។

ស្ពាន​នោះ​នៅ​មិន​ទាន់​បើក​ឲ្យ​សាធារណជន​ប្រើប្រាស់​នៅ​ឡើយ​ទេ។ ផ្នែក​ចុងក្រោយ​បំផុត​នៃ​ស្ពាន​នោះ​ដែល​មាន​ទម្ងន់​៩៥០តោន​ត្រូវ​បាន​បំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​មុន។
ស្ពាន​នោះ​ត្រូវ​បានសាង​សង់​ឡើង​សម្រាប់​ឲ្យ​និស្សិត​នៃ​សាកលវិទ្យាល័យ Florida International University ដើរ​ឆ្លង​កាត់​ផ្លូវហាយវ៉េ ដែល​មាន​ចំណែក​ផ្លូវ​ដល់​ទៅ​៧ ក្នុង​ទីក្រុង Sweetwater ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ទីក្រុង Miami៕

XS
SM
MD
LG