ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ទឹក​ជំនន់​ឡើង​លើស​ពី​១០០​និង​ខូច​ខាត​រាប់​រយ​លាន​ដុល្លារ


ទឹក​ជំនន់​ដែល​បង្ក​ឡើយ​ដោយ​ទន្លេមេគង្គនិង​ទឹក​ភ្លៀង​បាន​ពន្លិច​ខេត្ត​ក្រុង​ស្ទើ​តែ​ទាំង​អស់​ក្នុ​ង​ព្រះរាជាណាចក្រក​ម្ពុជា​ហើយ​នឹង​បង្ក​ការខូចខាតក្នុ​ងទឹក​ប្រាក់​​យ៉ាង​ហោច ណាស់៥០០​លាន​ដុល្លារ​។
ទឹក​ជំនន់​ដែល​បង្ក​ឡើយ​ដោយ​ទន្លេមេគង្គនិង​ទឹក​ភ្លៀង​បាន​ពន្លិច​ខេត្ត​ក្រុង​ស្ទើ​តែ​ទាំង​អស់​ក្នុ​ង​ព្រះរាជាណាចក្រក​ម្ពុជា​ហើយ​នឹង​បង្ក​ការខូចខាតក្នុ​ងទឹក​ប្រាក់​​យ៉ាង​ហោច ណាស់៥០០​លាន​ដុល្លារ​។
វ៉ាស៊ីនតោន៖ ទឹក​ជំនន់​ក្នុង​ប្រទេស​កម្ពុជា​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​១០៤​នាក់ដោយ​ក្នុង​នោះ​មាន​កុមារ​អាយុ​ត្រឹមតែ​អាយុ​ពីរឆ្នាំ​ផងដែរ ​ហើយ​មន្ត្រី​រដ្ឋាភិបាល​បាន​ព្រមាន​ថា​គ្រោះថ្នាក់នេះ​អាច​មិនទាន់​ផុត​នៅ​ឡើយ​ទេ។​

ទឹក​ជំនន់​ដែល​បង្ក​ឡើយ​ដោយ​ទន្លេមេគង្គនិង​ទឹក​ភ្លៀង​បាន​ពន្លិច​ខេត្ត​ក្រុង​ស្ទើ​តែ​ទាំង​អស់​ក្នុ​ង​ព្រះរាជាណាចក្រក​ម្ពុជា​ហើយ​នឹង​បង្ក​ការខូចខាតក្នុ​ងទឹក​ប្រាក់យ៉ាង​ហោច ណាស់៥០០​លាន​ដុល្លារ​ដែរ​ដែល​ភាគ​ច្រើន​នៅ​លើ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវ​ថ្នល់​ដែល​ចាក់កៅស៊ូ​នៅ​តាម​បណ្តា​ខេត្ត​ដែល​រង​ការប៉ះពាល់។

លោក​ញឹម វណ្ណដា​អនុប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយបាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាលពីថ្ងៃ​ពុធ​ថា៖​

«ឥឡូវ​នេះ​យើង​និយាយ​ត្រឹម​ការប៉ះពាល់​កុំ​និយាយ​ដល់​ការ​ខូចខាត ព្រោះ​ខូចខាត​វាមាន​ខ្លះ​ដែរ​។​ ប៉ះពាល់​ឥឡូវ​នេះ​យើង​យក​តែ​ខេត្ត​កែប ខេត្ត​កំពត​ ខេត្ត​កំពង់​សោម​ ខេត្ត​កំពង់​ស្ពឺ​ចេញ​ទេ​ក្រៅ​ពីហ្នឹង​ប៉ះពាល់​ទាំង​អស់​ហើយ​។ ទឹក​ជំនន់​ទន្លេមេគង្គ​និង​ទឹក​ជំនន់​ទឹក​ភ្លៀង សូម្បី​តែ​ស្វាយ​រៀង​ដែល​គ្មាន​ទន្លេ​មេគង្គ​ក៏​លិច​ប៉ុន្មាន​ស្រុក​អញ្ចឹង​ដែរ»។​

ទើបតែ​នៅ ថ្ងៃ​ពុធ គេ​បាន​បញ្ចូល​ខេត្ត​ពោធិ៍​សាត់​និង​ខេត្ត​កំពង់​ឆ្នាំ​ងចូល​ក្នុង​បញ្ជី​ឈ្មោះ​ខេត្ត​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​អាជ្ញា​ធរ​បាន​សម្រេច​ទម្លាយ​ទំបន់​អាង​បឹងកំពឹង​ពួយ​ដែល​ជាអាង​ស្តុកទឹក​ដ៏​ធំនៅខេត្ត​បាត់​ដំបង​ការពារ​មិន​ឱ្យ​វា​បាក់​ដោយ​ខ្លួន​ឯង​ដែល​អាច​នឹង​បង្កគ្រោះថ្នាក់​កាន់តែ​ខ្លាំងហើយ​ទឹក​ភ្លៀង​នៅ​បន្តធ្លាក់។

ចំនួន​អ្នក​ស្លាប់​បើ​នៅ តិចជាង​ឆ្នាំ​២០១១​ដែល​ជា​ឆ្នាំ​អាក្រក់​ជាង​គេក៏​មាន​ចំនួន​ខ្ពស់​រួច​ស្រេច​ទៅ ហើយ​។ លោក​ញឹម​ វណ្ណដា​បាន​បន្ថែម​ថា៖​

«ការស្លាប់​មក​ដល់​ឥឡូវ​នេះ​គឺ​បាន​បូកសរុបទូទាំង​២០​រាជធានី​ខេត្ត​មាន​ដល់​ទៅ​១០៤​ហើយ​កំពង់​ចាម​ច្រើន​ជាង​គេ។ កំពង់ចាម​២៩​ហើយ​កុមារ​១៤ ហើយ​ក្នុ​ងសរុប​២៩​ហ្នឹង​មាន​ស្រ្តី​៩នាក់»។​

លោក​បាន​បញ្ជាក់​ថា​អ្នក​ស្លាប់​មាន​តាំងពីកុមារ​តូចៗហើយ​មាន​អ្នក​ខ្លះ​មាន​ជំងឺ​និង​ស្រវឹង​ស្រាធ្លាក់​ទឹក​ជាដើម។​

«យើង​មាន​ការ​សោកស្តាយ​ណាស់​រឿង​ស្លាប់​ឆ្នាំ​នេះ​។ សោកស្តាយ​ត្រង់​ថា​ក្មេង​នេះ​វា​តូចៗ​ពេក​ តូច​អាយុពីរឆ្នាំ​ ហើយ​ជួន​កាល​ម្តាយ​មិន​សូវ​យក​ចិត្ត​ទុកដាក់​កូនឬ​យ៉ាង​ណាទេ»។​

​នៅ​មិន​ទាន់​មាន​សេចក្តី រាយការណ៍​ពីបញ្ហា​សុខភាពដែលកើត​ឡើង​យាយីពលរដ្ឋ​ដែល​រងគ្រោះ ទាំង​នោះ​នៅ​ឡើយ​ទេ​ដោយ​មន្ត្រី នានា​ចាត់​ទុក​ថា​ដោយសារ​តែ​ការ​ចាត់​វិធានការ​សុខាភិបាល​បាន​មុន។​

យ៉ាង​ណា​ក៏​ដោយ​គ្រោះ​ទឹក​ដ៏​ធំ​ដែល​កើត​មាន​ជាលើក​ទីមួយ​ក្នុង​រយៈ​ពេល​៧០​ឆ្នាំ​កន្លង​មក​នេះនៅ មិន​ទាន់​រួចផុត​នៅ​ឡើយ​ទេ​ហើយ​អាជ្ញាធរ​កំពុង​តាម​ដាន​លើ​ខ្យល់​ព្យុះ​មួយ​ទៀត​ដែល​អាច​នឹង​បក់​ចំប្រទេស​កម្ពុជាក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​

លោក​ អ៊ុយ សំអាត​ ប្រធាននាយក​ដ្ឋាន​គ្រប់​គ្រង​គ្រោះ មហន្តរាយ​នៃ​អង្គការកាកបាទ​ក្រហម​កម្ពុជា​បាន​បញ្ជាក់​ថា៖

«វាគ្រាន់តែ​ថា​វា​នៅ យូរ​ទៀត​ឬ​អត់​ព្រោះខ្ញុំ​មើល​ទៅ ឃើញ​ថា​ព្យុះ​ទី​២៤​ហ្នឹង​វា​ប្រហែលជា​៣៦​ម៉ោង​ឬក៏​៤០​ម៉ោង​ទៀតព្រោះ​ឥឡូវ​វានៅ​ប៉ាស៊ីហ្វិក​ឯណោះ​។ គេ​រក​ឈ្មោះ​ដាក់​ឱ្យ​វា​មិន​ទាន់​ឃើញ​ផង​ហើយ​បើ​កាលណា​វាមក​មិន​ដូរ​ទិស​ទេ​វា​មក​ចំ​កម្ពុជា​ហើយ​បើ​សិន​ជា​វា​មិន​បែរ​ទិស​ទេ​វា​ចំ​យើង​តែហ្មង​។ ខ្ញុំ​កំពុង​តែ​ឱ្យ​ម​ន្ត្រី ខ្ញុំ​តាម​ដាន​អំពី​ល្បឿន​ហើយ​ទិស​ផ្លាស់​ប្តូរ​របស់​វា​តទៅ​ទៀត​ព្រោះ​វា​នៅ សល់​៣៦​ម៉ោង​វា​អាច​ថ្ងៃ​សៅរ៍​ឬ​ថ្ងៃ​អាទិត្យ»។​

ក្នុង​រយៈ​ពេល​ថ្មីៗ​នេះប្រទេស​កម្ពុជា​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​ពីរ​លើក​ធ្ងន់ធ្ងរ​គឺ​នៅ​ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១១។ នៅឆ្នាំ​២០០៩​ មាន​ជន​រងគ្រោះ​ស្លាប់​ចំនួន​ជាង​១៤០​នាក់។ រីឯ​ឆ្នាំ​២០១១​ អ្នក​ស្លាប់​កើន​ដល់​២៤៧​នាក់​ ប្រជា​ពល​រដ្ឋ​រង​ផល​ប៉ះ​ពាល់​ចំនួន​ជាង​១​លាន​២សែន​នាក់​ក្នុង​ខេត្ត​ក្រុងនានា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG