ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់​កើន​ឡើង


បុរស​ម្នាក់​នេះ លើក​ក្មេង​ដាក់​លើ​ស្មា​គ្រា​ដែល​គាត់​លោត​ចូល​ក្នុង​ទឹក​ដែល​ជន់​ឡើង​ដោយសារ​ទឹក​ភ្លៀង​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៣។
បុរស​ម្នាក់​នេះ លើក​ក្មេង​ដាក់​លើ​ស្មា​គ្រា​ដែល​គាត់​លោត​ចូល​ក្នុង​ទឹក​ដែល​ជន់​ឡើង​ដោយសារ​ទឹក​ភ្លៀង​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៣។
ភ្នំពេញ៖ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៨២​នាក់​យ៉ាង​តិច​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​ទី​៧ ខែ​តុលា។

លោក​ញឹម ​វណ្ណដា​ អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា ប្រជា​ពលរដ្ឋ​ជាង​៨០​ម៉ឺន​នាក់​ទៀត​កំពុង​ទទួល​រង​ផល​ប៉ះពាល់។ ផ្ទះ​ចំនួន​៦៨​ខ្នង​ត្រូវ​បំផ្លាញ​ទាំង​ស្រុង​ សាលា​រៀន​ចំនួន​៧៦០ ​ត្រូវ​បិទ​ទ្វារ មន្ទីរ​ពេទ្យ​ជាង​៣០​និង​វត្ត​អារ៉ាម​ជាង​៣០០​កំពុង​លិច​ទឹក។

រដ្ឋា​ភិបាល​បាន​សម្រេច​លើក​ពេល​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប​ អក​អំបុក​សំពះ​ព្រះ​ខែ​ជាលើក​ទី​៣​នៅ​ឆ្នាំ​នេះ​ដោយសារ​តែ​គ្រោះ​ទឹក​ជំនន់។

លោក​ញឹម​ វណ្ណដា ​សង្កត់​ធ្ងន់​លើ​មូលហេតុ​នៃ​ប្រែប្រួល​អាកាសធាតុ។ ប្រទេស​កម្ពុជា​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​ពីរ​លើក​ធ្ងន់ធ្ងរ​គឺ​នៅ​ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១១។ នៅឆ្នាំ​២០០៩​ មាន​ជន​រងគ្រោះ​ស្លាប់​ចំនួន​ជាង​១៤០​នាក់។ រីឯ​ឆ្នាំ​២០១១​ អ្នក​ស្លាប់​កើន​ដល់​២៤៧​នាក់​ ប្រជា​ពល​រដ្ឋ​រង​ផល​ប៉ះ​ពាល់​ចំនួន​ជាង​១លាន២​សែន​នាក់​ក្នុង​ខេត្ត​ក្រុង​ចំនួន​១៨៕
Cambodia Flood Killed At Least Thirty
សូម​រង់ចាំ

No media source currently available

0:00 0:02:07 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
XS
SM
MD
LG