ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លៀង​ខ្លាំង​និង​ទឹក​​ជំនន់​សម្លាប់​មនុស្ស​យ៉ាង​តិច​​១៧​នាក់​នៅ​ភាគ​កណ្តាល​វៀតណាម​


ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​ជួយ​សង្គ្រោះ​នាវិក​​នៅ​ក្នុង​នាវា​លិចទឹក​មួយ​គ្រឿង​នៅ​កំពង់ផែ Cua Viet ក្នុង​ខេត្ត Quang Tri វៀតណាម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។
ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​ជួយ​សង្គ្រោះ​នាវិក​​នៅ​ក្នុង​នាវា​លិចទឹក​មួយ​គ្រឿង​នៅ​កំពង់ផែ Cua Viet ក្នុង​ខេត្ត Quang Tri វៀតណាម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

សារព័ត៌មាន​រដ្ឋរបស់ប្រទេស​វៀតណាម​ផ្សាយ​ឲ្យ​ដឹង​ថា ភ្លៀង​ខ្លាំង​និង​ទឹក​ជំនន់ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម បាន​ឆក់​យក​ជីវិត​មនុស្សយ៉ាង​ហោច​ណាស់​១៧​នាក់​ និង​បាន​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​ពលរដ្ឋ​រាប់ម៉ឺន​នាក់ផង​ដែរ​ ចេញ​ពី​តំបន់​ទឹក​ជំនន់​ ក្នុង​សប្តាហ៍​កន្លង​ទៅ។

រូបភាពពីតំបន់​ទឹក​ជំនន់​នោះ​ បាន​បង្ហាញពី​ភូមិ​ជា​ច្រើនរបស់​អ្នក​ស្រុក​ទាំងមូល​ ក្នុង​ខេត្ត ​Quang Tri ត្រូវ​ទឹក​ជន់​លិច ហើយ​ទឹក​ជំនន់​នេះបាន​កាត់ផ្តាច់មធ្យោបាយ​ផ្គត់ផ្គង់​ស្បៀង​អាហារ​សម្រាប់​អ្នក​ភូមិ​រាប់ពាន់​នាក់​ផង​ដែរ។​ ពលរដ្ឋ​ប្រមាណ​ ៤០.០០០ នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព។

អាជ្ញាធរ​វៀតណាមបាន​ឲ្យ​ដឹង​ថា​ គេ​រំពឹង​ថា​ស្ថានភាព​ទឹក​ជំនន់​ នឹង​កាន់​តែ​អាក្រក់​ជាង​មុន​ នៅ​ពេលព្យុះ​ត្រូពិក​ថ្មី​មួយ​ទៀត​ឈ្មោះ​ Linfa នឹង​ចាប់​បោក​បក់​មក​លើប្រទេស​វៀតណាម ​ដែល​នឹងបណ្តាល​ឲ្យ​មានភ្លៀងយ៉ាង​ខ្លាំងកើត​ឡើង។

ប្រទេស​វៀតណាម​ងាយ​ទទួល​រង​ព្យុះភ្លៀង​បំផ្លាញ​ជា​ច្រើន​ ដែល​បង្កើត​ឲ្យ​មានទឹក​ជំនន់​និង​ការ​បាក់​ដី​ ដែល​ភាគ​ច្រើន​នៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​កណ្តាលប្រទេស ដែល​ងាយ​ទទួល​រង​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេ។​ ក្នុង​ឆ្នាំ​កន្លង​ទៅ គ្រោះ​ធម្មជាតិ​ក្នុងប្រទេស​វៀតណាម​ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិចចំនួន​១៣២​នាក់ បាន​ស្លាប់​ឬ​បាត់​ខ្លួន៕

XS
SM
MD
LG