ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​ហោច​ណាស់​១៨នាក់​បាន​ស្លាប់​​ក្នុង​ហេតុការណ៍​បុក​គ្នា​រវាង​រថយន្ត​ដឹក​អ្នក​ដំណើរ​និង​រទេះភ្លើង​នៅ​ថៃ


ក្រុម​ការងារ​ជួយ​សង្គ្រោះ​ឈរ​នៅ​កន្លែង​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ដ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង និង​រថភ្លើង​មួយ​គ្រឿង នៅ​ខេត្ត Chacheongsao ចំ​កណ្ដាល​ប្រទេស​ថៃ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។
ក្រុម​ការងារ​ជួយ​សង្គ្រោះ​ឈរ​នៅ​កន្លែង​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ដ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង និង​រថភ្លើង​មួយ​គ្រឿង នៅ​ខេត្ត Chacheongsao ចំ​កណ្ដាល​ប្រទេស​ថៃ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

មនុស្ស​យ៉ាង​តិច​១៨នាក់​បាន​ស្លាប់​នៅពេល​ដែល​រថយន្ត​ដឹក​អ្នក​ដំណើរ​បាន​បុក​គ្នា​ជាមួយ​រទេះភ្លើង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស​ថៃ។

អាជ្ញាធរ​និយាយ​ថា រថយន្ត​ដឹក​អ្នក​ដំណើរ​នោះ​ បាន​ឆ្លង​កាត់​ផ្លូវ​រទេះ​ភ្លើង​នៅពេល​ដែល​រទេះ​ភ្លើង​បាន​បុក​រថយន្ត​នោះ​នៅជិត​ស្ថានីយ​រថភ្លើង​មួយ​ដែលស្ថិត​នៅ​ចម្ងាយ​៦៣​គីឡូម៉ែត្រ​ភាគខាង​កើត​រាជធានី​បាងកក។ សេចក្តី​រាយការណ៍ បាន​បញ្ជាក់​ថា រទេះ​ភ្លើង​នោះ​បាន​ដឹក​កម្មករ​រោងចក្រ​ចំនួន​៦០នាក់​ទៅកាន់​វត្ត​អារាម​មួយ​នៅ​ពេល​នោះ។

មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣០នាក់​ដែរ បាន​រងរបួស។

រូបភាព​ដែល​បាន​ថត​នៅ​កន្លែង​កើត​ហេតុ​ បាន​បង្ហាញ​រថយន្ត​ដឹក​អ្នក​ដំណើរ​នោះ ក្រឡាប់​ហើយ​មាន​កំទិច​បាក់បែក​នៅ​ជុំវិញ​កន្លែង​កើតហេតុ​នោះ។

លោក Maitree Tritilanon អភិបាល​ខេត្ត​ដែល​ការបុក​គ្នា​បាន​កើត​មាន​ឡើងបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ឧបទ្ទវហតុ​នោះ​ គួរ​ចាត់​ទុក​ជាការ​ព្រមាន​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កន្លែង​មាន​ហានិភ័យ​សម្រាប់​ចរាចរណ៍។

តាម​ការឲ្យដឹង​របស់​អង្គការ​សុខភាព​ពិភពលោក ប្រទេស​ថៃ​មាន​អត្រា​ស្លាប់​ខ្ពស់​បំផុតមួយ​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ពិភពលោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG