ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bill Weld ​អ្នកសាធារណរដ្ឋ​ទី​មួយ​ចាត់វិធានការ​​ប្រជែង​ប្រឆាំង​នឹង​លោក Trump ក្នុង​ការ​បោះឆ្នោត​បឋម


អតីតអភិបាលរដ្ឋ Massachusetts លោក William Weld ថ្លែងក្នុងការជួបជុំមួយក្នុងទីក្រុង Bedford កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
អតីតអភិបាលរដ្ឋ Massachusetts លោក William Weld ថ្លែងក្នុងការជួបជុំមួយក្នុងទីក្រុង Bedford កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Bill Weld អតីតអភិបាល​រដ្ឋ​ Massachusetts បាន​និយាយ​ថា​លោក​បានបង្កើត​គណៈកម្មាធិការ​ស្ទាបស្ទង់​មតិ​មួយ​សម្រាប់​ឈរ​ឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី​ស.រ.អា.ហើយ​លោក​ជា​អ្នកសាធារណរដ្ឋ​ទី​មួយ​ដែល​ចាត់វិធានការ​នឹងប្រកួត​ប្រជែង​នឹង​ប្រធានាធិបតី​ស.រ.អា. Donald Trump។​

លោក Weld បានប្រកាស​កាលពី​ថ្ងៃ​សុក្រថា​លោកនឹង​ប្រកួត​ប្រជែង​នឹង​លោក Trump សម្រាប់​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​ឆ្នាំ២០២០។

ប្រជាប្រិយភាព​របស់​លោក Trump ក្នុង​ចំណោម​ពួក​សាធារណរដ្ឋ​ខ្ពស់​ ដូច្នេះ​លោកមិន​ទំនង​ជា​នឹង​ចាញ់​អ្នកប្រជែង​ម្នាក់នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​របស់គណបក្ស​សាធារណរដ្ឋ​ទេ។​

លោក Weld អាយុ ៧៣ឆ្នាំ​ មិន​សូវមាន​គេ​ស្គាល់ច្រើនទេ​ក្នុង​ប្រទេសជាតិ​ ក៏ប៉ុន្តែមានគែ​គោរពលោក​ច្រើននៅ​ក្នុង​ចំណោម​ពួក​មន្ត្រី​នៃ​គណបក្ស​សាធារណរដ្ឋ។

លោក​បានជាប់ឆ្នោត​លើក​ដំបូង​ជា​អភិបាល​រដ្ឋ​ Massachusetts កាលពី​ឆ្នាំ១៩៩០ ដោយ​លោក​មានជ័យជម្នះ​លើបេក្ខជន​អភិរក្សនិយម​ម្នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ លោក Weld បានក្លាយ​ទៅជា​អភិបាល​រដ្ឋមានប្រជាប្រិយភាព​ខ្លាំងម្នាក់​របស់​រដ្ឋ Massachusetts ដោយ​លោកបានជាប់ឆ្នោតពីរ​ដង​ដោយ​មាន​ការគាំទ្រ​ច្រើន​គួរសម។​

នៅពេល​លោកកាន់តំណែង​ជា​អភិបាល​រដ្ឋ​ លោកបានធ្វើតាមគោលនយោបាយសារពើពន្ធជា​ប្រពៃណី​របស់​គណបក្ស​សាធារណរដ្ឋដោយរក្សា​ពន្ធដារ​និង​ចំណាយ​របស់រដ្ឋាភិបាល​ឱ្យ​នៅ​ទាប ក៏ប៉ុន្តែ​លោកប្រកាន់យក​គោលជំហរ​សេរីនិយម​អំពី​ការពន្លូតកូន​និង​សិទ្ធិពួក​មនុស្ស​ស្រឡាញ់មនុស្ស​មានភេទដូចគ្នា។​

នៅក្នុង​ការ​ប្រកាស​សេចក្តី​ប្រាថ្នា​របស់លោក​ក្នុង​ការ​ឈរឈ្មោះជា​បេក្ខជន​ប្រធានាធិបតីស.រ.អា.កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុងក្រុង Bedford រដ្ឋ​ New Hampshire លោក Weld បាននិយាយ​ថា​ប្រទេសអាមេរិកកំពុង​ឋិត​ក្នុង«ហានិភ័យធ្ងន់ធ្ងរ»មួយ​ហើយ​លោក​បានព៌ណនា​លោក​ Trump ថា​ជា​«អ្នកសម្លុត​គេ​នៅ​ក្នុងទីធ្លាសាលារៀន»៕

XS
SM
MD
LG