ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ចិន​​ប្រកាស​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់​កាល​ទី១


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ក្នុង​ពេល​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ប៉ារ៉ាហ្គាយ Mario Abdo Benitez នៅការិយាល័យ​ប្រធានាធិបតី​ នៃ​សេតវិមាន នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន កាល​ពិ​ថ្ងៃ​ទី​១៣ ធ្នូ ២០១៩។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ក្នុង​ពេល​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ប៉ារ៉ាហ្គាយ Mario Abdo Benitez នៅការិយាល័យ​ប្រធានាធិបតី​ នៃ​សេតវិមាន នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន កាល​ពិ​ថ្ងៃ​ទី​១៣ ធ្នូ ២០១៩។

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ដែល​ត្រូវ​បាន​ប្រកាស​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ប្រទេស​ទាំង​ពីរ​ នឹង​ក្លាយ​ជា​ផល​ចំណេញ​ដល់​កសិករ​អាមេរិក​ដែលនឹង​ត្រូវ​ចេញ​ទៅ​ទិញ​ត្រាក់ទ័រ​ធំៗ​ជាង​មុន។ នេះ​បើ​យោង​តាម​ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ការិយាល័យ​របស់​លោក។

​លោក​ ត្រាំ បាន​ពិពណ៌នា​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង​ប៉េកាំង​ថា​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​អស្ចារ្យ​មួយ។

មន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ បាន​ប្រកាស​ថា​ពួកគេ​បាន​យល់ព្រម​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដំណាក់​កាល​ដំបូង​នេះ ហើយ​នឹង​ជៀស​វាង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​គ្នា​ទៅ​វិញ​ទៅ​មក។

ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ ​មន្ត្រី​ចិន​បាន​និយាយ​ថា ​ប្រទេស​របស់​ពួកគេ​នឹង​បង្កើន​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ ថាមពល​ និង​ឱសថ​របស់​អាមេរិក។

លោក ត្រាំ និយាយ​ថា​ ចិន​នឹង​ទិញ​ផលិត​ផល​កសិកម្ម​«‍ក្នុង​ពេល​ឆាប់ៗ» ដែល​គ្រាន់​តែ​ទំនិញ​នេះ​មួយ​មុខ នឹង​មាន​តម្លៃ​សរុប​៥០​ពាន់​លាន​ដុល្លារ។

ក្រោយ​មក មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​ បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា​ភាគី​ចិន​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​ការ​ទិញ​ទំនិញ​ផលិត​ពី​រោងចក្រ ​ទំនិញ​កសិកម្ម​ផលិត​ផល​ថាមពល​និង​សេវាកម្ម ដែល​មាន​តម្លៃ​សរុប​យ៉ាង​តិច​២០០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត៕

XS
SM
MD
LG