ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​ក្រុម​ធម្មយាត្រា​អ៊ីរ៉ង់​ដំបូង​នៃ​ពិធី​បុណ្យ Hajj ត្រូវ​បាន​បញ្ជូន​មក​មាតុភូមិ​​


ជន​ធម្មយាត្រា​ប្រមូល​ផ្តុំ​នៅ​ជុំវិញ​សាកសព​នៃ​ជន​ដែល​បាន​ស្លាប់​ដោយសារ​រត់​ជាន់​គ្នា​នៅ​ក្រុង Mina ប្រទេស​អារ៉ាប៊ី សាអូឌីត​នៅ​អំឡុងពេល​ពិធី​បុណ្យ​ Hajj នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កញ្ញា ឆ្នាំ២០១៥។
ជន​ធម្មយាត្រា​ប្រមូល​ផ្តុំ​នៅ​ជុំវិញ​សាកសព​នៃ​ជន​ដែល​បាន​ស្លាប់​ដោយសារ​រត់​ជាន់​គ្នា​នៅ​ក្រុង Mina ប្រទេស​អារ៉ាប៊ី សាអូឌីត​នៅ​អំឡុងពេល​ពិធី​បុណ្យ​ Hajj នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កញ្ញា ឆ្នាំ២០១៥។

ប្រទេស​អ៊ីរ៉ង់​ស្វាគមន៍​យន្តហោះ​ ដែលដឹក​ជញ្ជូន​សព​ក្រុម​ធម្មយាត្រា​អ៊ីរ៉ង់​លើក​ទី​មួយមក​កាន់​ប្រទេសវិញ​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​រត់​ជាន់​គ្នា​កាល​ពី​សប្តាហ៍​មុន​ក្នុង​អំឡុង​ពិធី​បុណ្យ Hajj ឥស្លាម​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី ​សាអូឌីត។

ប្រធានា​ធិបតី Hassan Rouhaniស្ថិត​ក្នុង​ចំណោម​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ជា​ច្រើន​ដែល​បាន​ចូលរួម​ពិធី​មាតុភូមិនិវត្តន៍សព​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅឯ​ចំ​ណត​អាកាសយានដ្ឋាន​រដ្ឋធានី​តេរ៉ង់​ នៅពេល​ដែល​យន្ត​ហោះ​មក​ដល់។

យន្តហោះ​បាន​ដឹក​សពជន​ជាតិ​អ៊ីរ៉ង់​១០៤​នាក់​ នៃ​សព​៤៦៤​នាក់ ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​រត់​ជាន់​គ្នា​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ចំណង​ទាក់​ទង​រវាង​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​អារ៉ា​ប៊ី ​សាអូឌីត។

អ៊ីរ៉ង់​បាន​ស្តីបន្ទោស​ការ​រត់​ជាន់​គ្នា​នេះទៅ​លើ​ការ​រៀប​ចំ​ចាត់​ចែង​មិន​បាន​ល្អ​ដោយ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត ​ហើយ​ពល​រដ្ឋ​អ៊ីរ៉ង់​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ជា​ច្រើន​លើក​នៅ​ខាង​ក្រៅ​ស្ថានទូត​អារ៉ាប៊ី ​សាអូឌីត​ក្នុង​រដ្ឋធានី​តេរ៉ង់។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khameni បាន​ព្រមាន​ថា ​អារ៉ាប៊ី ​សាអូឌីត ​នឹង​ប្រឈម​វិធាន​ការ​ដ៏​ខ្លាំង​ ​ប្រសិនបើ​គូប្រកួត​ប្រជែង​ក្នុង​តំបន់​របស់​ខ្លួន​មួយ​នេះ​មិន​បញ្ជូន​សាកសព​ធម្មយាត្រា​របស់​អ៊ីរ៉ង់ត្រឡប់​មក​កាន់​ប្រទេស​វិញ។

មនុស្ស​ស្លាប់​ទាំង​អស់ ​៧៦៩​នាក់​នៅ​ក្នុង​គ្រោះ​មហន្តរាយថ្ងៃ​ទី​២៤ ខែកញ្ញា ​ដែល​ក្នុង​នោះជន​ជាតិអ៊ីរ៉ង់​មាន​ច្រើន​ជាង​គេ​បង្អស់។

មាន​ការ​រត់​ជាន់​គ្នា​ស្លាប់​ជា​ច្រើន​លើក​ក្នុង​ពិធី​បុណ្យ Hajj ក៏ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ​មាន​ហេតុការណ៍​អាក្រក់​ជាង​គេ​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក នៅពេល​ដែល​មនុស្ស​១.៤០០នាក់​បាន​ស្លាប់៕

XS
SM
MD
LG