ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​បច្ចេកទេស​ Server

Oops, as you can see, this is not what we wanted to show you! This URL has been sent to our support web team to the can look into it immediately. Our apologies.

សូម​ប្រើ​​ប្រអប់ «ស្វែង​រក‍» ខាង​លើ​ដើម្បី​​ស្វែង​រក​ពាក្យ​នេះ​នៅ​កន្លែង​ផ្សេង​ទៀត។

site logo site logo
ព័ត៌មាន​​ថ្មី

ប្រធាន​ដំបូង​របស់​ធនាគារ​ AIIB ​របស់​ចិន​បដិសេធ​កង្វល់​លោក​ខាង​លិច

លោក Jin Liqun (ជីន លីជុន) ប្រធាន​តែងតាំង​ថ្មី នៃ​«ធនាគារ​វិនិយោគ​ទុន​​​ហេដ្ឋារចនាសម្ព័ន្ធ​តបន់​អាស៊ី‍» ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​បទ​បង្ហាញ​មួយ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Brookings Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)

លោក Jin Liqun ធ្លាប់​ជា​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​​អាស៊ី ADB ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​តែងតាំង​ថ្មី​របស់​ធនាគារ AIIB ​កាល​ពី​ខែ​សីហា​​​​កន្លង​ទៅ​នេះ។

ប្រធាន​តែងតាំងដំបូង (president-designate) ​នៃ​«ធនាគារ​វិនិយោគ​ទុន​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​អាស៊ី‍»​ ឬ AIIB ដែល​ជា​ធនាគារ​អភិវឌ្ឍន៍​ថ្មីដ៏​ចម្រូងចម្រាស​របស់​ចិន​ថ្លែង​ថា ការ​ទាមទារ​ឲ្យ​ធនាគារ​ថ្មី​នេះមាន​បទដ្ឋាន​និង​លក្ខខណ្ឌ​ប្រាក់​កម្ចី​ដូច​ស្ថាប័ន​ធនាគារ​លោក​ខាង​លិច ជា​«លក្ខខណ្ឌ​ហួសហេតុ»។

លោក Jin Liqun (ជីន លីជុន) ធ្លាប់​ជា​អនុប្រធាន​ធនាគារ​អភិវឌ្ឍអាស៊ី ADB ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​តែងតាំង​ថ្មី​របស់​ធនាគារ AIIB ​កាល​ពី​ខែ​សីហាកន្លង​ទៅ​នេះ។

ថ្លែង​នៅ​ក្នុង​បទ​បង្ហាញ​មួយ​នៅ​វិទ្យាស្ថានស្រាវជ្រាវ Brookings Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ​នេះ លោក Jin Liqun (ជីន លីជុន) ​ប្រធាន​តែងតាំង​ថ្មី នៃ​ AIIB ក៏បាន​បដិសេធរឿង​ដែល​ថា​ ធនាគារ​ថ្មី​របស់​ចិន​នេះ​នឹង​ប្រជែង​ជាមួយ​ស្ថាប័ន​ធនាគារ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដូច​ជា​ធនាគារ​ពិភពលោក។

ធនាគារ​ AIIB ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រទេស​ចិន​និង​ប្រទេស​២១​ទៀត​នៅ​ចុងឆ្នាំ​២០១៤ ​ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ដំណើរការ​ពេញ​លេញ​នៅដំណាច់​ឆ្នាំ​២០១៥​នេះ។ ធនាគារ​នេះនឹង​មាន​មូលធន​ដំបូង​ចំនួន​១០០​ពាន់លាន (ប៊ីលាន) ​ដុល្លារ ($100 billion) ដែល​រំពឹង​ថា​នឹង​ជួយ​បំពេញ​តម្រូវការការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បណ្តា​ប្រទេស​អាស៊ី​ដូច​ជា កម្ពុជា​ ដែល​បាន​ក្លាយ​ជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​នេះ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ខ្លះបាន​សម្តែង​ក្តី​បារម្ភ​ថា ប្រាក់​កម្ចី​ពី​ធនាគារ​ថ្មី​នេះ​នឹង​មិន​មាន​លក្ខខណ្ឌ​កម្ចីធូរ​រលុង និង​មិន​តឹងរ៉ឹង​ដូច​ស្ថាប័នធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​នេះអាច​មាន​ផល​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​និង​អភិបាលកិច្ច​ល្អ។

លោក Jin Liqun (ជីន លីជុន - ឆ្វេង) ប្រធាន​តែងតាំង​ថ្មី នៃ​«ធនាគារ​វិនិយោគ​ទុន​ហេដ្ឋារចនាសម្ព័ន្ធ​តបន់​អាស៊ី‍» ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន ចូល​រួមកិច្ច​ពីភាក្សា​មួយ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Brookings Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)

សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន ក្នុង​ពេល​កន្លង​មក​មិន​បាន​ចូល​រួម​ជា​សមាជិកស្ថាបនិក​នៃធនាគារ​ដ៏​ចម្រូងចម្រាស់​នេះទេ ​ដោយ​សារ​បារម្ភ​អំពី​គុណភាព​នៃ​បទដ្ឋានទាក់ទង​នឹង​អភិបាលកិច្ច​និង​ការ​ទទួល​ខុសត្រូវ​របស់​គម្រោង។ ក៏​ប៉ុន្តែ អ្នក​វិភាគ​យល់​ថា ប្រទេស​ទាំង​ពីរ​នេះ ក៏​មើល​ឃើញ​ធនាគារ​ថ្មី​របស់​ចិន​ថា​ជា​គូប្រជែង​នឹង​ធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​ខ្លួន​មាន​ឥទ្ធិពល។ ទោះ​យ៉ាង​នេះ​ក្តី​ក៏​រហូត​មក​ដល់​ខែ​កញ្ញា​នេះ មាន​ប្រទេស​ជិត​៦០​រួមទាំង​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ដូច​ជា​អង់គ្លេសនិង​អូស្ត្រាលី​ផង​បានចូល​រួម​ជា​សមាជិក​នៃ​ធនាគារ AIIB។

លោក Jin Liquin ថ្លែង​ថា ធនាគារ AIIB នៅ​តែ​បើក​ទ្វារ​ស្វាគមន៍​សហរដ្ឋ​អាមេរិកដើម្បី​ក្លាយ​ជា​សមាជិក​ធនាគារ​ដែល​ដឹកនាំ​ដោយ​ចិន​មួយនេះ៕

XS
SM
MD
LG