ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស៊ើប​អង្កេត​ថា ​កាពីទែន​កូរ៉េ​មិន​នៅ​ក្បែរ​ចង្កូត​ពេល​កប៉ាល់​លិច


ទូក​សង្គ្រោះ​ជិះ​ជុំ​វិញ​នាវា​កូរ៉េ​ខាង​ត្បូង Sewol ​ដែល​លិច​​​ក្នុង​អំឡុង​ប្រតិបត្តិការ​សង្គ្រោះ​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤។
ទូក​សង្គ្រោះ​ជិះ​ជុំ​វិញ​នាវា​កូរ៉េ​ខាង​ត្បូង Sewol ​ដែល​លិច​​​ក្នុង​អំឡុង​ប្រតិបត្តិការ​សង្គ្រោះ​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤។
ក្រុម​អ្នកស៊ើប​អង្កេត​និយាយ​ថា​ អ្នកបើក​កប៉ាល់​ចម្លង​របស់​កូរ៉េ​ខាង​ត្បូង​ដែល​លិច​នៅ​ឆ្នេរ​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ​មិន​ស្ថិត​នៅ​ក្បែរ​ចង្កូត​កប៉ាល់​ទេ​ពេល​ដែល​គ្រោះថ្នាក់​កើត​ឡើង។​

មន្ត្រី​នានា​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​មាន​មន្រ្តី​ថ្នាក់​ទាប​ម្នាក់​នៅ​ក្បែរ​ចង្កូត​នៅ​ពេល​ដែល​នាវា​ចម្លង ​Sewol ប្រហែល​ជា​បត់​យ៉ាង​ខ្លាំង​ហើយ​ផ្អៀង​ទៅ​ចំហៀង​បន្ទាប់​មក​ក្រឡាប់។

ឆ្មាំ​សមុទ្រ​និយាយ​ថា​ គិត​មក​ដល់​ពាក់​កណ្តាល​ថ្ងៃ​សុក្រ​គឺ​មាន​មនុស្ស​២៨​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​ បើ​ទោះ​បី​ជា​គេ​គិត​ថា​ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ពុះ​ពារ​នឹង​ចរន្ត​ទឹក​ខ្លាំង​និង​ល្អក់​ក្នុង​ការ​រុករក​មនុស្ស​២៦៨​នាក់​ដែល​នៅ​បាត់​ខ្លួន​ក្នុង​ខណៈ​ពេល​ដែល​ពួកគេ​បាន​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​ចំនួន​១៧៩​នាក់​រួច​ហើយ។​

លោ​កប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​បានបញ្ជូន​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ ហើយ​បញ្ជាក់​ថា ​លោក​នឹង​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​ស្លាប់​ទាំង​នោះ៕
XS
SM
MD
LG