ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ទាហាន​ជើង​ទឹក​របស់​អាមេរិក​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង


រូប​ឯកសារ៖ នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan ឈប់​ចត​នៅ​ផែ Manila Bay ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។
រូប​ឯកសារ៖ នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan ឈប់​ចត​នៅ​ផែ Manila Bay ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។

នាវា​ទាហាន​ជើងទឹក​របស់​សហរដ្ឋអាមេរិក​ចំនួន​ពីរ​គ្រឿង​កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ នៅ​ជិត​នាវា​ទាហានជើង​ទឹក​របស់​ចិន។ មេបញ្ជាការ​នាវា​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក​ម្នាក់​ក្នុង​ចំណោម​នោះបាន​បញ្ជាក់​ប្រាប់ Reuters កាលពី​ថ្ងៃ​ចន្ទ។

លោក​ឧត្តមសេនីយ៍ James Kirk បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ថា «ពួកគេ​បាន​ឃើញ​យើង ហើយ​យើង​ក៏​បាន​ឃើញ​ពួកគេ​ដែរ»។ ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​បាន​ចាប់ផ្ដើម​ឡើង​កាល​ពី​ថ្ងៃទី៤ ខែកក្កដា ដែល​ជា​ទិវា​ឯករាជ្យជាតិ​របស់​សហរដ្ឋអាមេរិក។

ទាហាន​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​របៀប​នេះ​កាល​ពី​មុន​ដើម្បី​បង្ហាញ​ពី​កម្លាំង​ខ្លាំងក្លា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។ ក៏​ប៉ុន្តែ​សមយុទ្ធ​យោធា​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ស្របពេល​ដែល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ដែល​សហរដ្ឋអាមេរិក​រិះគន់​ចិន​ចំពោះ​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ១៩។ សហរដ្ឋអាមេរិក​ក៏​បាន​ចោទប្រកាន់​ចិន​ថា​បាន​កេងចំណេញ​ពី​ជំងឺ​កូវីដ១៩​នេះ​ដើម្បី​ទាមទារ​ដែនដី​កាន់​តែ​ច្រើន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​នៅ​កន្លែង​ដទៃទៀត​ផង​ដែរ។ ​

ក្រសួង​ការបរទេស​ចិន​បាន​ឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បញ្ជូន​នាវា​ទាហាន​ជើង​ទឹក​របស់​ខ្លួន​ទៅ​កាន់​សមុទ្រ​ខាង​ត្បូង​ដើម្បី​បង្ហាញ​សាច់ដុំ​របស់​ខ្លួន ហើយ​ចិន​ក៏​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​បាន​ព្យាយាម​បង្ក​ឱ្យ​មាន​ជម្លោះ​រវាង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ៕

XS
SM
MD
LG