ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសហ្វ៊ីជីរៀបចំ​ការ​បោះឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី


រូបថតបង្ហាញពីផ្ទាំងផ្សព្វផ្សាយ ដែលមានដាក់រូបនាយក​រដ្ឋមន្ត្រី​ប្រទេស​ហ្វ៊ីជី​ លោក វ៉ក ហ្វ្រង់ បៃនីមម៉ារ៉ាម៉ា
រូបថតបង្ហាញពីផ្ទាំងផ្សព្វផ្សាយ ដែលមានដាក់រូបនាយក​រដ្ឋមន្ត្រី​ប្រទេស​ហ្វ៊ីជី​ លោក វ៉ក ហ្វ្រង់ បៃនីមម៉ារ៉ាម៉ា

លោក ​បៃនីមម៉ារ៉ាម៉ា​ ក៏បាន​បង្កើន​កេរ្តិ៍ឈ្មោះ​លោក​ផងដែរ​ក្នុងឋានៈ​ជាប្រធាន​សន្និសីទ​ស្តី​អំពីការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ​ ឬ​ហៅថា COP23​ ដែល​លោក​បាន​នាំមុខ​ការពារ​វិបត្តិ​នៃ​ប្រជាជាតិ​តូចៗ ​ដែល​គំរាម​កំហែង ដោយ​កម្ពស់​ទឹក​សមុទ្រ​ឡើង​ខ្ពស់។

នាយក​រដ្ឋមន្ត្រី​ប្រទេស​ហ្វ៊ីជី​ លោក វ៉ក ហ្វ្រង់ បៃនីមម៉ារ៉ាម៉ា ​(Voreque ​"Frank" Bainimarama)​ រំពឹងថា​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃពុធ​នេះ​ នៅ​លើ​ទីប្រជុំ​កោះ​ភាគ​ខាងត្បូង​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

លោក​ បៃនីមម៉ារ៉ាម៉ា​ កំពុង​ស្វះស្វែង​បន្ត​កាន់​កាប់​អំណាច​នៅ​អាណត្តិ​ទី២ ​ដែល​មានរយៈពេល​៤ឆ្នាំ​របស់​លោក ​បន្ទាប់​ពី​លោក​បាន​កាន់កាប់​អំណាច​រយៈពេល​១២​ឆ្នាំ ដោយ​អំពើ​រដ្ឋប្រហារ​ ដែល​គ្មានការ​បង្ហូរឈាម។​ លោក​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី ល្បាញ​ ដោយការ​ដឹកនាំ​ប្រទេស​ហ្វ៊ីជី​ឲ្យមាន​សេដ្ឋកិច្ច​រីក​ចម្រើន​ឡើង​ពីភាព​អន់ថយ សំខាន់​បំផុត​ លោក​បាន​ធ្វើឲ្យ​ប្រទេស​មាន​ឈ្មោះ​ក្នុង​ពិភពលោក​ថា​ជា កន្លែង​កម្សាន្ត ល្អបំផុត​ របស់​ក្រុម​អ្នក​ទេសចរណ៍។

លោក ​បៃនីមម៉ារ៉ាម៉ា​ ក៏បាន​បង្កើន​កេរ្តិ៍ឈ្មោះ​លោក​ផងដែរ​ក្នុងឋានៈ​ជាប្រធាន​សន្និសីទ​ស្តី​អំពីការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ​ ឬ​ហៅថា COP23​ ដែល​លោក​បាន​នាំមុខ​ការពារ​វិបត្តិ​នៃ​ប្រជាជាតិ​តូចៗ ​ដែល​គំរាម​កំហែង ដោយ​កម្ពស់​ទឹក​សមុទ្រ​ឡើង​ខ្ពស់។

គណបក្ស​លោក ​បៃនីមម៉ារ៉ាម៉ា​ FijiFirst Party​ បាន​ឈ្នះ​សម្លេង​ឆ្នោត​៥៩ ​ភាគរយ កាលពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៤។ ​ដៃគូ​ប្រជែង​នយោបាយ​របស់​លោក​ គឺ ​លោក ស៊ីធីវេននី រ៉ាប៊ូកា​ (Sitiveni Rabuka) ​ជាមេដឹកនាំ​គណបក្ស​សេរីនិយម​សង្គម​ប្រជាធិប តេយ្យ​ ដែលបាន​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​កាលពី​ឆ្នាំ​១៩៨៧ ​ហើយ​បាន​ក្លាយ​ជា​នាយក រដ្ឋមន្ត្រី​កាលពី​ទសវត្សរ៍​១៩៩០។​ តុលាការ​បានកាត់​សេចក្តី​កាលពី​ថ្ងៃចន្ទ​ថា​ លោក រ៉ាប៊ូកា​ មាន​សិទ្ធិឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុងពេល​បោះឆ្នោត​បាន​បន្ទាប់ពី​តុលាការ បានជម្រះ​ក្តីក្តាំ​លោក​ ឲ្យរួច​ផុត​ពីការ​ចោទ​ប្រកាន់​នានា​ទាក់ទង​នឹង​អំពើ​ពុករលួយ៕

XS
SM
MD
LG