ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ត្រៀម​រៀបចំការ​បោះឆ្នោត​លើក​ដំបូង​ចាប់​តាំង​ពីរដ្ឋ​ប្រហារ​ឆ្នាំ​២០១៤​មក


រូបឯកសារ៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ​ចាន់​អូចា 
រូបឯកសារ៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ​ចាន់​អូចា 

ការ​រំពឹង​ទុក​នៃការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​​ក្នុង​ឆ្នាំ​២០១៩ ​កំពុង​រាលដាល​ទូទាំង​ប្រទេស ​ក៏ប៉ុន្តែ ​ដោយ​គ្មាន​អ្វី​អឹក​ធឹក​ទាំងអស់​ដូចយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មុនៗ។

នៅពេល​ដែល​ប្រទេស​ថៃប្រុង​ប្រៀប​រៀប​ចំ​ការ​បោះ​ឆ្នោត​លើក​ដំបូង​របស់​ខ្លួន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​យោ​ធា​ឆ្នាំ​២០១៤មក ​គណបក្ស​ប្រឆាំង​កំពុង​សម្តែង​ទស្សនៈ​របស់​ខ្លួនអំពី​គំនិត​នៃការ​បោះឆ្នោត​ដោយ «​សេរី​ និង​យុត្តិធម៌»។​

ការ​រំពឹង​ទុក​នៃការ​បោះឆ្នោត​នៅ​ប្រទេស​ថៃក្នុង​ឆ្នាំ​២០១៩ ​កំពុង​រាលដាល​ទូទាំង​ប្រទេស ​ក៏ប៉ុន្តែ ​ដោយ​គ្មាន​អ្វី​អឹក​ធឹក​ទាំងអស់​ដូចយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មុនៗ។

​ការ​ហាម​ឃាត់​របស់​យោធា​លើការ​ប្រមូល​ផ្តុំ​មនុស្សចាប់​ពី​៥នាក់​ឡើង​ទៅ​ដែល​ត្រូវ​បានធ្វើ​ឡើងបន្ទាប់​ពី​រដ្ឋ​ប្រហា​ឆ្នាំ​២០១៤ ធ្វើ​ឲ្យមាន​ការលំបាក​ដល់​យុទ្ធនាការ​ឃោស បោះឆ្នោត។ លោក​បណ្ឌិត Petchawat Wattana –Pongsirikunមេដឹកនាំ​របស់​ចលនា​អាវ​ក្រហម​ប្រចាំ​ខេត្ត​ឈៀងម៉ៃ​និង​ជា​អ្នក​គាំទ្រ​អតីត​នា​យក​រដ្ឋ​មន្រ្តី​ថាក់ស៊ីន​បាន​និយាយ​ថា៖ «យើងមិន​ប្រាកដ​ទាំង​ស្រុង​ថា​តើយើង​បោះឆ្នោតឲ្យ​គណបក្ស​ថ្មី​មួយ​ដែរឬទេ​ពីព្រោះ​គណបក្ស​ចាស់ គឺសមស្រប​សម្រាប់ពួកយើង។​ យើង​នៅមាន​បញ្ហា​នៅ​ពេល​សព្វថ្ងៃ​នេះ ពីព្រោះ​តែ​រដ្ឋាភិបាល​ប្រើច្បាប់​ស្តង់​ដា២​ហើយ​មិន​មាន​យុត្តិធម៌»។

បេក្ខជន​ខ្លះ​កំពុង​បង្កើត​វិធី​ថ្មី​ៗ​ដើម្បី​ឈោងទៅ​ដល់​ក្រុមអ្នក​បោះឆ្នោត ​រួមមាន​ចលនា​ជិះកង់​សម្រាប់​ថ្ងៃ​អនាគត​នៃ​គណ​បក្សឆ្ពោះ​ទៅ​ថ្ងៃ​អនាគត​ផង។ លោក​ស្រី Yaowalak Wongpraparat បេក្ខជន​នៃ​គណបក្សឆ្ពោះ​ទៅ​ថ្ងៃ​អនាគត​នៅ​ខេត្ត​ឈៀងម៉ៃបាន​និយាយ​ថា៖ «ឥឡូវនេះ យើង​កំពុងចូល​ទៅក្នុង​សហគមន៍ដោយ​ប្រើវិធីសាស្រ្តផ្សេង​ៗ​ជា​ជាងតាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ Facebook។ យើង​បាន​ផ្សព្វផ្សាយ​សកម្មភាព ​និង​ព័ត៌មាន​របស់​យើង​នៅ​លើWebpage ​របស់​យើង។ យើង​កំពុង​ទាក់ទងពលរដ្ឋ​ដោយ​ផ្ទាល់នៅ​ក្នុង​សហគមន៍​នានា»។

ក្រុមអ្នក​រិះគន់​និយាយថា ​ទោះ​បី​ជាគណបក្ស​ប្រឆាំងឈ្នះ​ការ​បោះ​ឆ្នោត​ក៏ដោយ ច្បាប់​យុទ្ធសាស្រ្ត​ជាតិ​ដែលបាន​អនុម័ត​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​នឹង​ផ្តល់​អំណាច​ដល់​ពួក​យោធា​រយៈពេល​២០​ឆ្នាំ។

ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ ​អាចដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​ណា​ដែល​ខក​ខាន​មិន​បានធ្វើ​ទៅតាម​ច្បាប់​និង​កាលកំណត់​ដ៏​តឹងរ៉ឹង។ លោកPaul Chambersទីប្រឹក្សា​ខាង​កិច្ច​ការ​អន្តរជាតិ​នៃ​សាកលវិទ្យា​ល័យNaresuan ​និយាយ​ថា៖«ប្រសិន​បើ ​ពួកគេធ្វើ​ខុស​ដោយ​មិន​ធ្វើ​ទៅតាម​អនុសាសន៍នៃ​អាណត្តិ​តាម​ផែន​ការ​ដែល​មាន​រយៈ​ពេល​២០​ឆ្នាំ គណៈកម្មការជាតិ​ប្រឆាំង​នឹង​អំពើ​ពុករលួយ (NACC) អាច​បញ្ជូន​រឿងក្តី​នេះ​ទៅ​តុលាការ​ធម្មនុញ្ញ​ហើយ​តុលាការ​ធម្មនុញ្ញ ​អាច​សម្រេច​ថា រដ្ឋាភិបាល​ជាប់​ឆ្នោត​នោះ មិន​អាច​កាន់​អំណាច​»។

នៅពេល​ដែល​វោហាសាស្រ្ត​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ត្រូវគេ​រំពឹង​នឹង​ក្តៅ​គគុក ពលរដ្ឋ​ថៃ​ជា​ច្រើន​ នឹង​តាម​ដាន​មើល​ថាតើ​យុទ្ធនាការ​នេះប្រាកដ​ជា​ការ​វិល​ត្រឡប់​ទៅកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែរ​ឬ​ទេ៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG