ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ដំណើរការ​ជ្រើសរើស​បេក្ខជន​ខាងគណបក្ស​ប្រជាធិបតេយ្យ​ជម្រុះ​ចំនួន​បេក្ខជនកាន់​តែ​តិច​សម្រាប់​ការ​ជជែកដេញដោល​នៅ​ខែក្រោយ


រូបឯកសារ៖ ការ​ជជែកដេញដោលតស៊ូមតិរវាងសមាជិកគណបក្សប្រជាធិបតេយ្យ ដែល​ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល Adrienne Arsht Center កាល​ពីថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅក្រុង Miami រដ្ឋ Florida។

គណបក្សប្រជាធិបតេយ្យ​បាន​បង្កើត​ច្បាប់​ដើម្បី​កំណត់​ពី​លក្ខខណ្ឌ​សម្រាប់​អ្នក​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ជជែកដេញដោល​ ដែលជា​វេទិកាមួយ​ផ្តល់​ឱកាស​ឲ្យ​បេក្ខជន​បង្ហាញពី​សមត្ថភាព​របស់​ខ្លួន​ធៀប​ទៅ​នឹង​សមត្ថភាព​របស់​គូប្រជែង។

ការប្រណាំងប្រជែង​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្សប្រជាធិបតេយ្យ​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ជាមួយ​នឹង​លោកប្រធានាធិបតី Donald Trump នៅក្នុង​ការ​បោះ​ឆ្នោត​នៅឆ្នាំ​ក្រោយ​នេះ​ កាន់​តែ​ច្បាស់​បន្តិចម្តងៗ​ហើយ។

ការប្រណាំងប្រជែង​សំរិតសំរាំង​ជ្រើសរើស​បេក្ខជន​កាន់​តែ​តិចទៅៗ​ដែល​ចាប់ផ្តើម​ដំបូង​មាន​បេក្ខជន​ចំនួន២០នាក់។ សមាជិកា​ព្រឹទ្ធសភា​លោកស្រី Kirsten Gillibrand កាល​ពី​ថ្ងៃពុធ​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​ការប្រកួត​ ខណៈ​ការបោះឆ្នោត​ស្ទង់មតិ​បង្ហាញ​ថា​ លោកស្រី​ទទួល​បាន​ការ​គាំទ្រ​តិច។ លោកស្រី​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​នានា​ដែល​គ្មាន​គុណសម្បតិ្ត​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​វគ្គ​ជជែក​ដេញដោល​បន្ទាប់​ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ខែកញ្ញា​ខាង​មុខ​នេះ។

គណបក្សប្រជាធិបតេយ្យ​បាន​បង្កើត​ច្បាប់​ដើម្បី​កំណត់​ពី​លក្ខខណ្ឌ​សម្រាប់​អ្នក​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ជជែកដេញដោល​ ដែលជា​វេទិកាមួយ​ផ្តល់​ឱកាស​ឲ្យ​បេក្ខជន​បង្ហាញពី​សមត្ថភាព​របស់​ខ្លួន​ធៀប​ទៅ​នឹង​សមត្ថភាព​របស់​គូប្រជែង។

ដោយសារតែមានបេក្ខជនជាច្រើនចង់ទទួលបានការតែងតាំង​ជា​បេក្ខជន​ផ្សេងទៀត​របស់​គណបក្ស​នៅក្នុង​ការឆ្នោតឆ្នាំ​២០២០នេះ​ ការជជែក​ដេញ​ដោល​ត្រូវ​បាន​បំបែក​ជា​ពីរយប់។ ប៉ុន្តែ​ការ​ជជែកដេញដោល​នៅ​ខែកញ្ញា​នេះ​នឹង​កំណត់​យក​តែ​បេក្ខជន១០នាក់ប៉ុណ្ណោះ។ ​

ក្រៅពីលោកស្រី Gillibrand ក៏បេក្ខជន​ឈរ​ឈ្មោះ​ផ្សេង​ទៀត​ រួមទាំង​ សមាជិក​ព្រឹទ្ធសភា​លោក Michael Bennet អភិបាលរដ្ឋ Montana លោក Steve Bullock សភាតំណាងរាស្រ្តលោកស្រី Tulsi Gabbard មហាសេដ្ឋីលោក Tom Steyer និងសកម្មជន​លោកស្រី Marianne Williamson ក៏​បាន​បរាជ័យ​ក្នុង​ការទទួល​បាន​ការគាំទ្រ​២ភាគរយ​នៅក្នុង​ការស្ទង់មតិ​ចំនួន ៤ និង​ការបរិច្ចាគ​ពី​មនុស្ស​ចំនួន១សែន ៣ម៉ឺននាក់​ផងដែរ៕

XS
SM
MD
LG