ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង ​Ferguson​ នៃ​រដ្ឋ​ Missouri​ នៅ​តែ​ស្ថិត​ក្នុង​ភាព​គ្រា​មាន​អាសន្ន


ក្រុម​ប៉ូលិស​ប្រមូលផ្តុំគ្នា​នៅ លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​ Ferguson នៃ​រដ្ឋ Missouri កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។
ក្រុម​ប៉ូលិស​ប្រមូលផ្តុំគ្នា​នៅ លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​ Ferguson នៃ​រដ្ឋ Missouri កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុង​ ​Ferguson ​ក្នុង​រដ្ឋ​ Missouri ​នា​ប៉ែក​កណ្តាល​ស.រ.អា.​ត្រូវ​បាន​ដាក់​ឲ្យ​ឋិត​នៅ​ក្នុង​ភាព​គ្រាមាន​អាសន្ន​តទៅ​ទៀត​នៅ​ក្រោយ​មាន​អំពើ​ហិង្សា​ក្នុង​ថ្ងៃ​ទី​ពីរ​ដែល​កំណត់​ខួប​ឆ្នាំទី​មួយ​នៃ​ការ​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​គ្មាន​អាវុធ​ម្នាក់​ដោយ​ប៉ូលិស​ស្បែក​ស​ម្នាក់។​

ពួក​ប៉ូលិស​បាន​និយាយ​ថា​ ពួក​គេ​បាន​ចាប់​ខ្លួន​ពួក​បាតុករ​ប្រមាណ​២៤នាក់​នៅ​ក្នុង​ជាយ​ក្រុង​ St. Louis ​នៅ​ក្រោយ​ពួក​បាតុករ​បាន​គប់​ដុំថ្ម​និង​ដប​ដាក់​ពួក​គេ។

ពួក​ប៉ូលិស​បាននិយាយ​ក្នុង​បណ្តាញ​ធ្វីទ័រ​ថា៖ «យើង​នៅ​តែ​បន្ត​គាំទ្រ​ដល់​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​និង​បញ្ចេញ​មតិ ក៏​ប៉ុន្តែពួក​អ្នក​បង្ក​ការ​វិកវរ​ដែល​មិន​អើពើ​ដល់​បទបញ្ជា​ឱ្យ​បំបែកហ្វូង​ ត្រូវ​ប្រថុយ​ប្រថាន​នឹង​ការ​ចាប់ខ្លួន»។

ភាព​ច្របូក​ច្របល់​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង Ferguson​ ដែល​មាន​ពួក​បាតុករ​ស្បែក​ខ្មៅ​ប៉ះទង្គិច​ជាមួយ​ពួក​ប៉ូលិស​មាន​ប្រដាប់​ប្រដា​ទប់ទល់​នឹង​កុប្បកម្ម​ មាន​ភាព​សាំញ៉ាំ​កាន់​តែ​ខ្លាំងដោយ​សារ​ការ​ចេញ​បង្ហាញ​ខ្លួន​នៃក្រុម​ថ្មី​មួយ​ដែល​ជា​ពួក​ជីវពល​ស្បែក​ស​ហៅ​ខ្លួន​ឯង​ថា​ «ពួក​ Oath Keepers»​ ឬ​ពួក​អ្នក​រក្សា​ពាក្យ​សម្បថ​ ដែល​មាន​ពាក់​អាវ​ក្រោះ​និង​មាន​កាន់​កាំភ្លើង​វែង​និង​កាំភ្លើង​ខ្លី​ផងដែរ។​

ក្រុម​សក​ម្មជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ​បាន​និយាយ​ថា​ ពួក​គេមក​កាន់ក្រុង Ferguson ​ដើម្បី​ការពារ​ហាងជំនួញ​ប្រឆាំង​នឹង​ពួក​កុប្បករ​និង​ពួក​លួច​អីវ៉ាន់​ ក៏​ប៉ុន្តែ​លោក​ John Belmar ​មេដឹកនាំ​ប៉ូលិស​ស្រុក ​St. Louis ​បាន​និយាយ​ថា​វត្តមាន​របស់​ពួក​ជន​ទាំង​នេះ​«មិនមែន​ជា​ការ​ចាំបាច់ទេ​ហើយ​ជា​ការអុជអាល​ថែមទៀតផង»៕

XS
SM
MD
LG