ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​អ៊ីម៉ែល​របស់​លោក​ស្រី​ Clinton សារ​ជា​ថ្មី


នាយក​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​​​ FBI លោក James Comey កាល​ពី​ខែ​កក្កដា បាន​ថ្លែង​ថាលោក​ស្រី​ Clinton គ្មាន​ទោស​រឿង​ប្រើ​អ៊ីម៉ែល​ឯកជន។
នាយក​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​​​ FBI លោក James Comey កាល​ពី​ខែ​កក្កដា បាន​ថ្លែង​ថាលោក​ស្រី​ Clinton គ្មាន​ទោស​រឿង​ប្រើ​អ៊ីម៉ែល​ឯកជន។

កាលពី​ថ្ងៃ​សុក្រ​ នាយក​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ FBI ​បាន​និយាយ​ថា ​ទីភ្នាក់ងារ​នេះ​បើក​ធ្វើការ​ស៊ើប​អង្កេត​ជា​ថ្មី​អំពី​ការ​ប្រើ​ប្រាស់​ email ​ឯកជន​ដោយ​លោកស្រី​ Clinton។

នៅ​ក្នុងលិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ឱ្យ​ពួក​មេដឹកនាំ​សាធារណរដ្ឋ​ក្នុង​សភាស.រ.អា. លោក​ James Comey ​នាយក​ភា្នក់ងារ ​FBI ​បាន​និយាយ​ថា​ ទីភ្នាក់ងារ​លោក​បាន​ដឹង​ថា​មាន ​emails​ ដែល​ជំពាក់​ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ។​ លោក​បាន​ថ្លែង​ថា​ ពួក​អ្នក​ស៊ើបអង្កេតនឹង​ពិនិត្យ​មើល​សម្ភារៈ​ទាំង​នេះ​ ថា​តើ​មាន​ព័ត៌មាន​សម្ងាត់​ឬ​ទេ​ និង​ដើម្បីស្ទង់​ប៉ាន់​មើល​អំពី​សារៈ​សំខាន់​នៃ​ឯកសារ​ទាំង​នេះ​សម្រាប់​ការ​ស៊ើបអង្កេត​របស់​ FBI។

លោក​នាយក FBI ​បាន​និយាយ​ថា​ លោក​មិន​អាច​ទស្សន៍​ទាយ​បាន​ទេ​ថា​ តើការ​ស៊ើប​អង្កេត​នេះ​នឹងមា​នរយៈ​ពេល​យូរ​ត្រឹម​ណា។ ក្រសួង​ការបរទេស​ស.រ.អា.​បាន​ប្រកែក​មិន​ព្រម​អធិប្បាយ​អំពី​ដំណឹង​នេះ​ទេ។

លោក ​Donald ​Trump​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ឆ្លើយ​តប​នឹង​ដំណឹង​នេះ​នៅក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​នៅ​ក្នុង​រដ្ឋ​ New Hampshire ​ដោយ​លោក​បាន​និយាយ​ថា​ ទីភ្នាក់​ងារ FBI នឹង​កែ​តម្រូវ​កំហុស​ហួស​ប្រមាណ​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​មិន​បាន​យក​លោកស្រី​ Clinton​ ទៅ​កាត់​ទោស។​

លោក ​Trump​ ក៏​បាន​និយាយ​ដែរ​ថា​ រឿង​អាស្រូវ​នេះ ធំជាង​រឿង​ Watergate​ ដែល​ជា​រឿង​អាស្រូវ​ចារកម្ម​នាំ​ឱ្យ​លោក​ប្រធានាធិបតី ​Richard Nixon ​ធ្លាក់ពី​តំណែង​ប្រធានាធិបតី​ស.រ.អា.​កាលពី​ឆ្នាំ១៩៧៤។

លោកស្រី​ Clinton​ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ត្រូវ​សួរ​ច្រំ​ដែលៗ​អំពី​ការ​ដែល​លោក​ស្រី​បាន​ប្រើ​ប្រាស់​ email ​ឯកជន​ជា​ជាង​ email ​រដ្ឋាភិបាល។​ ទីភ្នាក់ងារ ​FBI ​បាន​បើក​ស៊ើប​អង្កេត​អំពី​ emails ទាំង​នេះ​កាល​ពីឆ្នាំ​២០១៥ ​ក៏ប៉ុន្តែ​បាន​សន្មត​កាល​ពី​ខែ​កក្កដា​ថា ​គ្មាន​មូលដ្ឋាន​ដើម្បី​ចោទ​ប្រកាន់​លោកស្រី​ Clinton ​ទេ។​នៅ​ពេល​នោះ ​លោក​ Comey ​បាន​និយាយ​ថា​ លោកស្រី​ Clinton ​ធ្វេស​ប្រហែស​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​ទុក​ព័ត៌មាន​សម្ងាត់»៕

XS
SM
MD
LG