ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​និង​ទទួល​យក​អនុសាសន៍​លើ​ករណី​អ៊ីមែល​របស់​លោក​ស្រី ​Clinton


រូបឯកសារ៖ លោក​ស្រី​ Loretta Lynch រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters នៅ​ទីក្រុង​ Phoenix រដ្ឋ Arizona។
រូបឯកសារ៖ លោក​ស្រី​ Loretta Lynch រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters នៅ​ទីក្រុង​ Phoenix រដ្ឋ Arizona។

លោកស្រី​ Loretta Lynch ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ស.រ.អា.​បាន​មានប្រសាសន៍​ថា​លោក​ស្រី​គ្រោង​នឹង​ទទួល​យក​អនុសាសន៍​របស់បុគ្គលិក​ប្រចាំ​អាជីព​និង​ទី​ភ្នាក់ងារ​សហព័ន្ធ​ដែល​ពិនិត្យ​មើល​ការ​ប្រើប្រាស់​សារ​អេឡិចត្រូនិច​ឯកជន​របស់់​លោកស្រី​ Hillary Clinton ​នៅ​ពេល​លោកស្រី​កាន់តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.។

គេ​រំពឹង​ថា​ ការិយាល័យ​ FBI ​នឹង​បញ្ចប់ការ​ស៊ើប​អង្កេត​របស់ពួក​គេ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​ពួក​អ្នក​ជំនាញ​ការ​ខាង​ច្បាប់​បាន​និយាយ​ថា ​ពួក​គេមិន​រំពឹង​ថា​នឹង​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ​ប្រឆាំង​នឹង​លោកស្រី​ Clinton ដែល​បាន​ត្រូវ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កំពូល​មួយ​នៅ​ក្នុងរដ្ឋ​ Colorado ​កាលពី​ថ្ងៃ​សុក្រ ​លោកស្រី​ Lynch ​បាន​មានប្រសាសន៍​ថា ​ភ្នាក់ងារ​ប្រចាំ​អាជីព​និងអ្នកស៊ើប​អង្កេត​ដែល​ធ្វើការ​ជាមួយ​ក្រសួង​យុត្តិធម៌​បាន​ធ្វើ​សកម្មភាព​ដោយ​ឯករាជ្យ​ហើយ​ថា ​ការ​ស៊ើបអង្កេត​របស់​ពួក​គេ​បាន​ធ្វើ​មុន​ពេល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

លោក​ស្រី Lynch ​ដែល​មាន​ជម្រើស​ក្នុង​ការ​កែប្រែ​ការ​ចោទ​ប្រកាន់​ណា​មួយ​ប្រឆាំង​នឹង​លោកស្រី​ Clinton បាន​មាន​ប្រសាសន៍ថា៖ ​«ខ្ញុំ​ទន្ទឹង​រង់​ចាំ​ទទួល​ការផ្តល់​អនុសាសន៍​របស់​ពួក​គេ»។ នៅ​ពេល​បន្ទាប់​មក​លោកស្រី​បាន​មាន​ប្រសាសន៍​ថា​ លោក​ស្រី​នឹង​ទទួល​យក​ការ​រកឃើញ​ទាំងអស់។ ​ភាព​ផ្ទុយ​គ្នា​រវាង​សេចក្តី​ថ្លែង​ទាំង​ពីរ​នេះ​មិន​បាន​ត្រូវ​ពន្យល់​ទេ៕

XS
SM
MD
LG