ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ​ ​FBI ចាប់ជនសង្ស័យធ្វើភេរវកម្មថ្ងៃបុណ្យណូអែលនៅ​ក្រុង ​San Francisco​


រូបភាព​ឯកសារ៖ មនុស្សម្នា​កំពុង​មើល​ព្រឹត្តិការណ៍​ America's Cup នៅ​រដ្ឋ San Francisco កាលពី​ថ្ងៃទី​១៨ កញ្ញា ២០១៣។
រូបភាព​ឯកសារ៖ មនុស្សម្នា​កំពុង​មើល​ព្រឹត្តិការណ៍​ America's Cup នៅ​រដ្ឋ San Francisco កាលពី​ថ្ងៃទី​១៨ កញ្ញា ២០១៣។

ការិយាល័យ​ស៊ើប​ការណ៍​សម្ងាត់​សហព័ន្ធ ​FBI ​បានចាប់​បុរសជន​ជាតិ​អាមេរិកាំង​ម្នាក់​ ដែល​សង្ស័យ​ថា​ ធ្វើ​ផែនការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​លើក​កន្លែង​ទេសចរណ៍​ពេញ​និយម​មួយ​នៅ​ទីក្រុង ​San Francisco នៅថ្ងៃ​បុណ្យណូអែល។​ អាជ្ញាធរ​សហព័ន្ធ​ប្រកាស​កាលពី​ថ្ងៃសុក្រ​ថា អាជ្ញាធរ​បានចាប់​ខ្លួន​លោក​ Everitt Aaron ​Jameson ​អាយុ២៦ឆ្នាំនៅតំបន់​ Modesto ​នៅរដ្ឋ ​California ​កាលពីដើម​សប្តាហ៍​នេះ។ ​Jameson ​ជាប់​សង្ស័យ​ថា​ បាន​ប្រាប់​ភ្នាក់ងារ​ FBI ​ដែល​បន្លំខ្លួន​ជាជន​សាមញ្ញ ​ដោយ​និយាយ​ថា ​គាត់​ធ្វើផែន​ការធ្វើ​ការ​វាយ​ប្រហារ​នៅ​ផែលេខ​៣៩ ​ដែលជា​មាន​អ្នក​ទេសចរ​ច្រើននៅក្រុង​ San Francisco ​ដោយ​ប្រើ​ជាតិផ្ទុះ​បញ្ជា​ពីចម្ងាយ ហើយ​នឹង​បាញ់សម្លាប់​អ្នក​ដែលភៀសខ្លួន​ចេញ​ពី​ការ​វាយ​ប្រហារ​នេះ។ ​

ឯកសារ ​FBI​ ឲ្យដឹង​ថា Jameson ​គ្រោង​ធ្វើការ​វាយ​ប្រហារ​នៅ​ទីនេះ​ ព្រោះ​គាត់​ធ្លាប់​ទៅទីនោះ​ ហើយឃើញ​ថា​ មានមនុស្ស​ច្រើន។​ គាត់ក៏បាន​ប្រាប់​ភ្នាក់ងារ​ FBI ​នោះ​ដែរ​ថា ថ្ងៃបុណ្យណូអែល​ នៅថ្ងៃចន្ទ​ជាល្អ​បំផុត​សម្រាប់​ការវាយ​ប្រហារ។​ គាត់​និយាយ​ថា ​គាត់គ្មាន​ផែនការ​រត់​គេចទេ​ ព្រោះគាត់​ត្រៀម​ខ្លួន​ស្លាប់​ហើយ៕​

XS
SM
MD
LG