ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

FBI ចោទ​ប្រកាន់​មនុស្ស​៦នាក់​ក្នុង​ផែនការ​ចាប់​ពង្រត់​​អភិបាល​រដ្ឋ​ Michigan ​


អភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer ថ្លែងសុន្ទរកថាមួយនៅទីក្រុង Lansing រដ្ឋ Michigan កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០។

​អាជ្ញាធរ​ពង្រឹង​ច្បាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ប្រកាស​ពី​ការ​ទប់ស្កាត់​ផែន​ការ​ចាប់​ពង្រត់អភិបាល​រដ្ឋ​ Michigan​ ដោយ​បាន​ចាប់​ខ្លួន​ក្រុម​ជ្រុល​និយម​ប្រឆាំង​រដ្ឋាភិបាល​ ៦ ​នាក់ ​ដែល​ទំនង​ជា​ខឹង​សម្បារ​វិធានការ​បិទ​សកម្មភាព​សង្គម​ ដោយ​អ្នក​នយោបាយ​គណបក្ស​ប្រជាធិបតេយ្យ ​ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា។ ​មនុស្ស​ ៧ នាក់​ផ្សេង​ទៀត ​បាន​ត្រូវ​ចាប់​ខ្លួន​ពីបទ​ចោទ​ប្រកាន់​ភេរវកម្ម​រដ្ឋ។​

មនុស្ស ​៦ នាក់​ បាន​រងការចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​សហព័ន្ធ​ពី​បទ​ការ​ឃុបឃិត​ ចាប់​ពង្រត់​លោក​ស្រី Gretchen Whitmer ​អភិបាល​រដ្ឋ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ពី​ផ្ទះ​វិសម​កាល​របស់​លោកស្រី​ ហើយ​យក​លោកស្រី​ទៅកាន់​ទីកន្លែង​ដាច់ពីគេ​មួយ​នៅ​ក្នុង​រដ្ឋ Wisconsin​ ដើម្បី​កាត់ទោស​លោកស្រី​ពី​ការ​ក្បត់។​

រដ្ឋ​អាជ្ញា​និយាយ​ថា​ ដោយ​បាន​ធ្វើការ​ជាមួយ​ក្រុម​កង​ជីវពល ​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​រដ្ឋ Michigan​ បុរស ​៥ នាក់​ មកពី​រដ្ឋ​ Michigan ​និង​បុរស​ម្នាក់​ទៀត​មកពី​រដ្ឋ Delaware ​បាន​ចំណាយ​ពេល​រៀបចំ​គម្រោង​ផែនការ​ហ្វឹកហាត់​ និង​ធ្វើការ​ឈ្លប​យក​ការណ៍ នៅ​គេហដ្ឋានរបស់លោកស្រី Whitmer​ សម្រាប់​សម្រាក​កាយ​រដូវ​ក្តៅនៅ​រដ្ឋ​ Michigan​ ហើយ​ការឈ្លប​យកការណ៍​ថ្មីៗ​បំផុត​នោះ​ គឺកាលពី​ខែមុន។

មេធាវី​សហ​រដ្ឋ​អាមេរិក​សម្រាប់​ស្រុក​ Michigan​ ខាង​កើត​បាន​និយាយ​ថា​៖ «យើង​ទាំងអស់​គ្នា​អាច​មិន​យល់ស្រប​អំពី​នយោបាយ ​ក៏ប៉ុន្តែ​ការខ្វែង​គំនិត​គ្នាទាំង​នោះ​ មិន​គួរ​កើត​ចេញជា​អំពើ​ហិង្សា​ទេ។​ការចោទ​ប្រកាន់​នៅ​ក្នុង​ពាក្យ​បណ្តឹង​ មាន​ការរំខាន​យ៉ាង​ខ្លាំង» ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​លោកស្រី ​Whitmer ​បាន​និយាយ​ថា​ លោក​ប្រធានាធិបតី ​Donald Trump ​ជាផ្នែក​មួយ​ដើម្បី​ស្តីបន្ទោស​ ពីព្រោះតែ​លោក​មិន​បាន​ថ្កោល​ទោស​ពួក​ស្បែកស​ជាតិ​និយម​ ដូចជា​ក្នុង​ការ​ជជែក​ដេញ​ដោល​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ កាលពី​សប្តាហ៍​មុន​ ជាមួយ​លោក​Joe Biden ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ហើយលោក​ប្រធានាធិបតី​ជំរុញ​ពួកស្តាំ​និយម​ជ្រុល​ថា ​«ដកថយ​សិន ក៏​ប៉ុន្តែ​ប្រុង​ប្រៀប​ធ្វើ​សកម្ម​ភាព៕

XS
SM
MD
LG