ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​កំពូល​អាមេរិក​ថា ការ​សាកល្បង​ថ្នាំ Remdisivir ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ បង្ហាញ​លទ្ធផល​ល្អ


លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន រដ្ឋធានីវ៉ាស៊ីតោន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

លោក​វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​អ្នក​ជំនាញ​កំពូល​សហរដ្ឋ​អាមេរិក​ខាង​ផ្នែក​ជំងឺ​ឆ្លង បាន​និយាយ​ថា លោក​មើល​ឃើញ​ថា​មាន​ក្ដី​សង្ឃឹម​ល្អ​ចំពោះ​ការ​ប្រើ​ថ្នាំ Remdisivir ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩។

ថ្លែង​នៅ​ក្នុង​ពេល​ប្រជុំ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump និង​ក្រុម​ការងារ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Fauci បាន​បញ្ជាក់​ថា ការ​សិក្សា​លើ​ថ្នាំ Remdisivir បាន​បង្ហាញ​ថា ថ្នាំ​នេះ «អាច​ទប់ស្កាត់» វីរុស​កូរ៉ូណា​បាន។

លោក​បាន​បន្ថែម​ថា លទ្ធផល​នេះ «មើល​ទៅ​ទំនងជា​មិន​ល្អ​អស្ចារ្យ​ផុត​លេខ​នោះ​ទេ» ប៉ុន្តែ​វា​ជា ភស្តុតាង​ដ៏​ខ្លាំងក្លា​មួយ ដែល​បង្ហាញ​ថា ថ្នាំ Remdisivir នេះ​គឺ​អាច​ទៅ​រួច។

លោក Fauci បាន​បញ្ជាក់​ថា ស្ថានភាព​ជំងឺ​របស់​អ្នក​ជំងឺ​កូវីដ១៩ មាន «ភាព​ប្រសើរ​ជាង​មុន​ចំនួន ៣១%» បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ Remdisivir នេះ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត​អំពី​ចំណុច​នេះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា ថ្នាំ​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ តែ​ប៉ុណ្ណោះ គឺ​វា​មិន​មែន​ជា​វ៉ាក់សាំង​ការពារ​ជំងឹ​នេះ​នោះ​ទេ។

ថ្នាំ Remdesivir នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Gilead កាល​ពី​មួយ​ទសវត្សរ៍​មុន និង​បាន​បង្ហាញ​ថា មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​មួយ​ចំនួន​ទាំង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ និង​នៅ​ក្នុង​ការ​ពិសោធន៍​លើ​សត្វ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG