ភ្នំពេញ៖ សមាជិកគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវចាប់ខ្លួននិងកំពុងស្ថិតក្នុងពន្ធនាគារក្នុងខេត្តកំពត បានអះអាងនៅថ្ងៃចន្ទនេះថា បានទទួលរងលក្ខខណ្ឌពីមន្ត្រីគណបក្សប្រជាជនកម្ពុជាមិនឲ្យទៅបោះឆ្នោត។
លក្ខខណ្ឌនេះដើម្បីឲ្យប្រាកដថា សមាជិកគ្រួសារនេះបោះបង់ចោលគណបក្សជំទាស់និងចុះចូលជាសមាជិកគណបក្សកាន់អំណាចវិញ។
អ្នកស្រី អ៊ុយ សុខ ត្រូវជាម្តាយក្មេករបស់ ហុង វីរ៉ាវុធ ដែលត្រូវចាប់ខ្លួនដោយអាជ្ញាធរខេត្តកំពតកាលពីថ្ងៃទី២៥ ខែមិថុនា ក្រោមការចោទប្រកាន់ថា បានគំរាមធ្វើឃាតថ្នាក់ដឹកនាំរដ្ឋាភិបាលតាមទូរសព្ទ។
អ្នកស្រី មានប្រសាសន៍ថា លោកជុំ ប៊ុនថាន ហៅថុង ដែលមានមុខរបរជាអ្នកលក់គ្រឿងសំណង់និងជាសកម្មជនគណបក្សប្រជាជនកម្ពុជា បានបញ្ចុះបញ្ចូលឲ្យក្រុមគ្រួសារអ្នកស្រីរួមទាំងកូនប្រសារឲ្យចូលគណបក្សប្រជាជនកម្ពុជាជាថ្នូរនឹងការដោះលែងលោកហុង វីរ៉ាវុធ នៅក្រោយពេលបោះឆ្នោត។
អ្នកស្រីបញ្ជាក់ថា សកម្មជនគណបក្សកាន់អំណាចដដែលនេះ បានស្នើឲ្យក្រុមគ្រួសារអ្នកស្រីដែលមានសិទ្ធិបោះឆ្នោតសរុបចំនួនប្រាំនាក់កុំទៅបោះឆ្នោត ដើម្បីបង្ហាញភាពស្មោះត្រង់ដល់គណបក្សថ្មី។
«[គេ]ថាចេះឲ្យគេជឿជាក់ថា ចូលគណបក្សប្រជាជន កុំឲ្យខ្ញុំនិងគ្រួសារខ្ញុំកុំឲ្យទៅបោះឆ្នោតបានគេជឿការពិត។ សរុបប្រាំនាក់»។
លោកជុំ ប៊ុនថាន ហៅថុង ដែលត្រូវបានចង្អុលដាក់នេះមិនអាចស្វែងរកការបំភ្លឺបានទេដោយសារលោកនិយាយរតាក់រតុបរួចក៏បិទទូរសព្ទទៅវិញ។ ហើយក្រោយមកលែងលើកទូរសព្ទតែម្តង។
នេះជាសកម្មជនគណបក្សសង្គ្រោះជាតិទី២ក្នុងចំណោមសកម្មជននិងអ្នកគាំទ្រគណបក្សនេះសរុបចំនួនប្រាំមួយនាក់ដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់កាលពីចុងខែមិថុនាដោយអជ្ញាធរខេត្តកំពតហើយបន្ទាប់មកត្រូវគេរាយការណ៍ថាទទួលការបញ្ចុះបញ្ចូលពីគណបក្សប្រជាជនកម្ពុជាឲ្យចុះចូលទៅខាងខ្លួន។
ក៏ប៉ុន្តែលោកខូច ឃុនហួរ អភិបាលខេត្តកំពតខាងកូតាគណបក្សប្រជាជនកម្ពុជាធ្លាប់បានអះអាងថាគណបក្សរបស់លោកមិនធ្វើបែបនេះនោះទេ។
សកម្មជននិងអ្នកគាំទ្រគណបក្សជំទាស់ដែលត្រូវចាប់ខ្លួនចំនួនប្រាំនាក់ត្រូវចោទប្រកាន់ពីបទប្រមូលផលនិងដឹកជញ្ជូនអនុផលព្រៃឈើដោយខុសច្បាប់។ ដោយឡែកលោកហុង វីរ៉ាវុធ ត្រូវចោទប្រកាន់ពីបទការគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតាមទូរសព្ទ។
លោក ជា ប៉ូច ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពតនិងលោកយន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពត អះអាងថា ក្រុមគ្រួសាររបស់លោកហុង វីរ៉ាវុធ ត្រូវបានដាក់លក្ខខណ្ឌពីតំណាងគណបក្សកាន់អំណាចមិនឲ្យទៅបោះឆ្នោតនោះមែន។ លោកយន់ ផល្លី ចាត់ទុកថា ករណីនេះគឺជាការ «បំបាក់ស្មារតីនិងបំភិតបំភ័យ» លើសកម្មជនគណបក្សជំទាស់។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មានប្រសាសន៍ថា លោកមិនបានដឹងករណីខាងលើនេះទេ។ ក៏ប៉ុន្តែ លោកលើកឡើងថា ប្រសិនបើវាជាការពិតនោះគឺជាអំពើល្មើសច្បាប់។
«ប្រសិនបើមានករណីចឹងមែន មានន័យថា រារាំងគេមិនឲ្យបោះឆ្នោត។ អញ្ចឹងខុសច្បាប់ហើយ។ឧទាហរណ៍ ករណីអញ្ចឹងសភាពការមិនទាន់កើតឡើងទេ។ យើងអាចព្រមានទាំងអ្នកយល់ព្រមតាមគេនិងអ្នកដែលហាមគេ។ តែក្នុងករណីថ្ងៃបោះឆ្នោតបែរទៅរារាំងគេ ទៅដកអត្តសញ្ញាណបនគេ ត្រូវមានទោសពិន័យជាប្រាក់ឬលប់ឈ្មោះពីបញ្ជីបោះឆ្នោត»។
កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ ខែកក្កដានេះ។ មានគណបក្សចំនួនប្រាំបីចូលរួមប្រកួតប្រជែង។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិត្រូវគេមើលឃើញថា គឺជាគណបក្សប្រជែងដែលមានសក្តានុពលជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច៕