ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ហ្វេសប៊ុក​លុប​សារ​លោក​ត្រាំ​ដោយ​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) និងស្លាកសញ្ញា​បណ្តាញ​សង្គមធ្វីតធឺរ (Twitter) និងហ្វេសប៊ុក (Facebook)។​

សារ​ដែល​ត្រូវ​ហ្វេសប៊ុក​លុប​នោះ ​​មាន​បញ្ចូល​តំណភ្ជាប់​ទៅ​កាន់​វីដេអូ​មួយ​របស់​ទូរទស្សន៍ Fox News ដែល​នៅ​ក្នុង​នោះ ​លោក​ត្រាំ​បាន​និយាយ​ថា ​កុមារ​មាន​ប្រព័ន្ធការពារ​​«ស្ទើរ​តែ​​ស៊ាំ​»នឹង​​​វីរុស ​ដែល​បង្ក​ទៅជា​ជំងឺ​កូវីដ១៩។

ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​លុបសារ post មួយ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) ​របស់​សហរដ្ឋ​អាមេរិក ដោយ​អះអាង​ថា ​សារ​នេះ​បាន​បំពាន​ចំពោះ​គោលនយោបាយ​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

សារ​ដែល​ត្រូវ​ហ្វេសប៊ុក​លុប​នោះ មាន​បញ្ចូល​តំណភ្ជាប់​ទៅ​កាន់​វីដេអូ​មួយ​របស់​ទូរទស្សន៍ Fox News ដែល​នៅ​ក្នុង​នោះ ​លោក​ត្រាំ​បាន​និយាយ​ថា ​កុមារ​មាន​ប្រព័ន្ធការពារ«ស្ទើរ​តែស៊ាំ​»នឹង​វីរុស ​ដែល​បង្ក​ទៅជា​ជំងឺ​កូវីដ១៩។

ក្រុមហ៊ុន​ហ្វេសប៊ុក​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា វីដេអូ​នេះ​ មាន​បញ្ចូល​ព័ត៌មាន​មិន​ពិត​ដែល​ថា​ មានមនុស្ស​មួយ​ក្រុម​មិន​ឈឺ​ពី​កូវីដ១៩ ដែល​ការ​អះអាង​នេះ ​ជា​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩។

សារ​តាម​ Twitter មួយ​របស់​លោក​ត្រាំ ដែល​មាន​បង្ហោះ​វីដេអូ​ដូច​គ្នា​នេះ​ដែរ មិន​ត្រូវ​បាន​ Twitter លុប​ទេ​ ត្រឹម​រសៀល​ថ្ងៃ​ពុធ។ ប៉ុន្តែ​ ប៉ុន្មាន​ម៉ោង​បន្ទាប់​មក ក្រុមហ៊ុន​ Twitter បាន​ផ្អាក​គណនី​របស់​យុទ្ធនាការ​លោក​ត្រាំ ​មិន​ឲ្យ​ផ្សាយ​ជា​បណ្តោះ​អាសន្នរហូត​ទាល់តែ​លុប​ចោល​វីដេអូ​អំពី​កុមារ​នោះ​សិន។

ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​ CDC របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កុមារ​ ២.៥០០​នាក់ ដែល​បាន​ផ្សាយ​កាល​ពី​ខែ​មេសា បាន​រកឃើញ​ថា កុមារ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ដែល​ឆ្លង​កូវីដ១៩​ ត្រូវ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ។ ការ​សិក្សា​នេះ​មាន​កម្រិត​ ប៉ុន្តែ​ក៏​បង្ហាញ​ថា កុមារ​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ ប៉ុន្តែ​មិន​ចេញ​រោគសញ្ញា​កូវីដ១៩ ក៏​អាច​ចម្លង​វីរុស​នេះ បន្ត​ដល់​អ្នក​ដទៃបាន​ដែរ៕

XS
SM
MD
LG