ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​គេ​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ​សម្រាប់​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​អាមេរិក​និង​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​ស្អែក


ប៉ូលិស​ការពារ​នៅ​មុខ​វិមាន​ដែល​ជា​និវេសដ្ឋាន​របស់​លោក ត្រាំ នៅ​ទីក្រុង​ហែល​ស៊ិនគី ប្រទេស​ហ្វាំង​ឡង់ កាល​ពី​ថ្ងៃទី​១៤ កក្កដា ២០១៨ មុន​ពេល​ជួប​ជាមួយ​លោក ពូ ទីន នៅ​ថ្ងៃ​ស្អែក។
ប៉ូលិស​ការពារ​នៅ​មុខ​វិមាន​ដែល​ជា​និវេសដ្ឋាន​របស់​លោក ត្រាំ នៅ​ទីក្រុង​ហែល​ស៊ិនគី ប្រទេស​ហ្វាំង​ឡង់ កាល​ពី​ថ្ងៃទី​១៤ កក្កដា ២០១៨ មុន​ពេល​ជួប​ជាមួយ​លោក ពូ ទីន នៅ​ថ្ងៃ​ស្អែក។

កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​មេដឹក​នាំ​រុស្ស៊ី ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ហែលស៊ិនគី​ ប្រទេស​ហ្វាំងឡង់ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ទំនង​ជា​មិន​មាន​គោល​បំណង​ជាក់​លាក់​ណា​មួយ​នោះ​ទេ។

ប៉ុន្តែ គេ​រំពឹង​ថា​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ និង​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin នឹង​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ជា​ច្រើន ​តាំង​ពី​បញ្ហា​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​រហូត​ដល់​បញ្ហា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក ត្រាំ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «វា​ប្រាកដ​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​សម្រាប់​កិច្ច​ប្រជុំ​នោះ ​ប្រសិន​បើ​យើង​អាច​ធ្វើ​អ្វី​មួយ​ពាក់​ព័ន្ធ​នឹង​ការ​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ»។

នៅ​មុន​កិច្ច​ប្រជុំ​ជាមួយ​នឹង​លោក Putin ចូល​មក​ដល់ លោក ត្រាំ​ បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​នៅ​ឯ​ក្លឹប​កម្សាន្ត​ឯកជន​របស់​លោក​នៅ​ក្នុង​ទីក្រុង ​Turnberry ប្រទេស​ស្កុតឡែន ដើម្បី «ប្រជុំ​ពិភាក្សា​តាម​ទូរស័ព្ទ និង​លេង​កីឡា​កូន​ហ្គោល»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ត្រាំ​ នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

បញ្ហា​ដែល​នៅ​វិល​វល់​ពី​លើ​កិច្ច​ប្រជុំ​នេះ គឺ​ការ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​បុគ្គល​រុស្ស៊ី ១២ នាក់ កាល​ពី​ថ្ងៃ​សុក្រ ដែល​បុគ្គល​រុស្ស៊ី​ទាំង ១២ នាក់​នេះ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ចូល​មក​ដល់​កាល​ពី​ឆ្នាំ​២០១៦។

ការ​ចោទ​ប្រកាន់​នោះ​បង្ហាញ​ថា សមាជិក​ទីភ្នាក់ងារ​យោធា​ GRU របស់​រុស្ស៊ី បាន​លួច​ទិន្នន័យ​ពី​បណ្ដាញ​កុំព្យូទ័រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​ពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី Hillary Clinton៕

XS
SM
MD
LG