ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ ​Donald Trump​​ បញ្ជា​នីតិ​ប្រតិបត្តិ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​អំពើ​ពុករលួយនិង​​ការ​រំលោភ​សិទ្ធិ​មនុស្ស​​​​


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រាំចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រៀង​ច្បាប់​ពន្ធដារ​ន​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី២១ ធ្នូ​ ២០១៧។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ត្រាំចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រៀង​ច្បាប់​ពន្ធដារ​ន​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី២១ ធ្នូ​ ២០១៧។

លោក​ប្រធានាធិបតី​ស.រ.អា. ​Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានចេញ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ដែលមាន​ឈ្មោះថា​ ច្បាប់​និង​យុត្តិធម៌។ ​

បទបញ្ជា​នីតិ​ប្រតិបត្តិ​នេះ​ធ្វើឡើង​ដើម្បី​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដែល​ជាប់​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឬ​ជាប់​ទាក់ទង​នឹង​អំពើ​ពុករលួយ។​ លោក​ប្រធានាធិបតី​សរសេរ​ថា​ ការសម្រេច​របស់​លោកគឺ​តាម​តាម​អំណាច​របស់​លោក​ក្នុង​នាមជា​ប្រធានាធិបតី ស្របតាម​រដ្ឋធម្មនុញ្ញនិង​ច្បាប់​ស.រ.អា.។​

លោក​ប្រធានាធិបតី​សរសេរ​ថា ខ្ញុំ Donald Trump​ ប្រធានាធិបតីស.រ.អា.​បាន​កត់សម្គាល់​ឃើញ​ថ​ា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរនិង​មាន​អំពើពុក​រលួយ​ ដែល​មានប្រភព​ទាំងស្រុង​ ឬមួយ​ផ្នែក​នៅ​ក្រៅ​ស.រ.អា.​ ដូចជា​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើនេះ​ដោយ​ខ្លួនឯង​ ​ឬដែល​ធ្វើតាម​ការ​បញ្ជា​របស់​គេ​ ដូចមាន​ចែង​ក្នុងលក្ខខណ្ឌ​ភ្ជាប់​ក្នុង​បទ​បញ្ជា​នេះ។

លោកបន្តថា​ អំពើទាំង​នេះ​បាន​កើន​ឡើង​ដល់​កម្រិត​ធ្ងន់ធ្ងរ​ ដែល​ជាការ​គំរាម​កំហែង​ស្ថិរភាព​ប្រព័ន្ធ​នយោបាយ​ និង​សេដ្ឋកិច្ច​អន្តរជាតិ៕

https://www.whitehouse.gov/presidential-actions/executive-order-blocking-property-persons-involved-serious-human-rights-abuse-corruption/

XS
SM
MD
LG