ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ជំនួយការ​សន្តិសុខ​ស.រ.អា.៖ ការលើកឡើង​ថា​​ប្រទេស​អ៊ុយ​ក្រែន​​ជ្រៀតជ្រែក​ក្នុងការបោះឆ្នោតកាលពី​ឆ្នាំ២០១៦ជា​រឿង​មិនពិត


អតីត​មន្ត្រី​សន្តិសុខ​នៃ​សេតវិមាន​អ្នកស្រី Fiona Hill មក​ផ្តល់​សក្ខីកម្ម​នៅ​ខាងមុខ​គណកម្មធិកា​រស៊ើបអង្កេត​​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
អតីត​មន្ត្រី​សន្តិសុខ​នៃ​សេតវិមាន​អ្នកស្រី Fiona Hill មក​ផ្តល់​សក្ខីកម្ម​នៅ​ខាងមុខ​គណកម្មធិកា​រស៊ើបអង្កេត​​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាល​ពី​ថ្ងៃព្រហស្បតិ៍​ អតីតមន្ត្រីសំខាន់ម្នាក់​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ក្នុងសេតវិមាន​បាននិយាយ​ប្រាប់​ការស៊ើបអង្កេតអំពីការ​ចោទប្រកាន់​ដើម្បី​ដក​លោកប្រធានាធិបតី​ Donald Trump ពី​តំណែង​ថា​ជា«ការ​និយាយ​រៀបរាប់មិន​ពិត»ដែលថា​ប្រទេស​អ៊ុយ​ក្រែន មិន​មែន​ប្រទេស​រុស្ស៊ី​ទេ ដែល​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ក្នុង​ប្រទេសអាមេរិក​កាលពី​ឆ្នាំ២០១៦ដែល​លោក Trump បានទទួលជ័យជម្នះ។​

នៅ​ក្នុង​ការ​ធ្វើសក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការ​សម្ងាត់​នៃសភា​តំណាង​រាស្ត្រអាមេរិកាំង អ្នកស្រី​ Fiona Hill បាននិយាយផ្ទុយ​ពី​លោក Trump ដែល​បាននិយាយ​ថា​ប្រទេស រុស្ស៊ី​មានលទ្ធភាព​ជ្រៀតជ្រែក​នៅក្នុងការ​បោះឆ្នោត​ហើយលោក​ក៏បានថ្លែង​ដែរ​ថា​លោក​ទទួលយក​ការ​បដិសេធ​របស់​ប្រធានាធិបតី​រុស្សី​ Vladimir Putin ដែល​ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​មិនបានជ្រៀត​ជ្រែក​ដើម្បី​គាំទ្រ​លោក​ទេ។

អ្នកស្រី Hill ដែល​រហូតដល់កាលពី​ដើមឆ្នាំនេះជា​ទីប្រឹក្សា​ជាន់ខ្ពស់ខាង​កិច្ចការប្រទេស​រុស្សីនៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខបាននិយា​យ​ថា«ដោយ​ផ្អែក​លើ​សំណួរ​និង​សេចក្តី​ថ្លែងការណ៍​ដែល​ខ្ញុំ​បានស្តាប់ អស់​លោក​ខ្លះ​នៅក្នុង​គណៈកម្មាធិការនេះហាក់​ដូចជា​ជឿថា​ប្រទេស​រុស្ស៊ី​និង​សេវា​សន្តិសុខ​របស់​ប្រទេស​នេះ​មិនបានធ្វើយុទ្ធ​នាការប្រឆាំងនឹង​ប្រទេស​យើង​ទេ--ហើយ​ថា​ដោយសារ​ហេតុផល​ខ្លះប្រទេសអ៊ុយ​ក្រែន​បានធ្វើការ​ជ្រៀតជ្រែក​បែបនេះ។ នេះ​ជា​ការនិយាយ​រៀប​រាប់មិនពិតដែលបានត្រូវប្រព្រឹត្តនិង​ផ្សព្វផ្សាយ​ដោយសេវា​សន្តិសុខ​រុស្ស៊ី»។

អ្នកស្រី​ Hill បានមានប្រសាសន៍​ថា​«ការពិត​ជា​អកុសល​គឺ​ថា​ប្រទេស​រុស្ស៊ីជា​មហា​អំណាច​បរទេសដែល​បានវាយ​ប្រហារដោយប្រព័ន្ធ​លើ​ស្ថាប័ន​ប្រជា​ធិបតេយ្យ​របស់​យើងក្នុង​ឆ្នាំ២០១៦។ នេះជា​ការសន្និដ្ឋាន​សាធារណៈ​របស់​ទីភ្នាក់​ងារ​ខាងស៊ើបការ​សម្ងាត់​របស់យើង​ដែលបានត្រូវ​បញ្ជាក់​ថា​ពិតនៅក្នុង​របាយការណ៍​របស់​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​សភា​ស.រ.អា.។​ នេះជា​ការ​មិនអាច​ប្រកែក​បានទេ ទោះណា​ជា​សេចក្តីល្អិតល្អន់​ខ្លះ​ត្រូវតែ​ជា​ការសម្ងាត់​ក៏ដោយ៕

XS
SM
MD
LG