ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Sondland ផ្តល់​កសិណ​សាក្សី​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ប្តឹងដក​ប្រធានា​ធិបតី​ត្រាំ​ចេញ​ពី​តំណែង


រូបឯកសារ៖ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​​សហភាព​អឺរ៉ុបលោក Gordon Sondland ​ពេលមកដល់វិមាន Capitol Hill នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​​សហភាព​អឺរ៉ុបលោក Gordon Sondland ​ពេលមកដល់វិមាន Capitol Hill នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅសហភាព​អឺរ៉ុបលោក Gordon Sondland ​នៅ​ថ្ងៃ​ពុធ​នេះនឹង​ក្លាយ​ជាសាក្សីដ៏ល្បីល្បាញ​បំផុតបង្ហាញ​ខ្លួន​នៅ​ខាង​មុខ​សភា​តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​នៅពេល​ដែលសភា​តំណាង​រាស្រ្តធ្វើសវនាការ​សា​ធារណៈ​ស្តីពី​ការ​ស៊ើបអង្កេត​ដក​ប្រធានា​ធិបតី​ត្រាំ​ចេញ​ពី​តំណែង។

លោក Sondland មាន​គម្រោង​ផ្តល់​កសិណ​សាក្សី​នៅព្រឹក​ថ្ងៃ​ពុធ​នេះ បន្ទាប់​មក​លោកស្រី Laura Cooper ​មន្រ្តី​ក្រសួងការ​ពារ​ប្រទេស​និង​លោក David Hale ​អនុ​រដ្ឋ​មន្រ្តី​ការបរទេស​នៅ​ថ្ងៃ​ពុធ​ពេល​ថ្ងៃ​ត្រង់។ លោកស្រី Fiona Hill អតីត​ទី​ប្រឹក្សា​សេតវិ មាន​និង​លោក David Holmes មន្រ្តីការ​បរទេស​ប្រចាំ​អាជីព​ត្រូវ​ផ្តល់​កសិណ​សាក្សី​នៅ​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​ថ្ងៃ​អង្គារម្សិលម៉ិញ ​លោកស្រី Jennifer Williams ​អ្នក​ជំនួយការអនុ​ប្រធា​នាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence និង​លោកវរសេនីយទោ Alexander Vindman ជា​អ្នកជំនាញ​ខាង​ប្រទេស​អ៊ុយក្រែន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ លោក Kurt Volker ​អតីតបេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​និង​លោក Tim Morrison អតីត​មន្រ្តីក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិបាន​ផ្តល់​កសិណ​សាក្សី។

ពួក​លោក​ទាំង​៩​នាក់​នេះ បាន​ផ្តល់​កសិណ​សាក្សី​ក្នុង​ការ​ប្រជុំ​សម្ងាត់​អំពីការ​ខំ​ប្រឹង​ប្រែង​របស់​ប្រធានា​ធិបតី​ត្រាំ​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើបអង្កេត​គូ​ប្រជែង​ខាង​នយោបាយ​របស់​លោកត្រាំគឺលោក Joe Biden​ អតីត​អនុ​ប្រធានា​ធិបតី​និងលោក Hunter ជា​កូនប្រុស​របស់​លោក​ដែល​បាន​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​នាយក​របស់​ក្រុមហ៊ុន​ឧស្ម័ន​អ៊ុយក្រែន ​និង​ការស៊ើបអង្កេត​ពីការ​បង្កើត​ទ្រឹស្តី​ឃុបឃិត​ចំពោះ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦។ សាក្សី​៣​នាក់​នៃ​សាក្សី​ទាំងអស់​៩​នាក់ ​បាន​ស្តាប់​ការនិយាយទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៥ ​ខែកក្ក​ដា​រវាង​លោក​ប្រធា នា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតី​របស់​អ៊ុយក្រែន៕

XS
SM
MD
LG