ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេដឹកនាំ​តំបន់ Catalan លោក Puigdemont ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​អាល្លឺម៉ង់


ប៉ូលិស​តំបន់ Catalan ឈរ​ក្នុង​ផ្សែង​ដែល​ចេញ​ពី​គ្រាប់​បែក​ផ្សែង​ក្នុង​ពេល​ប៉ះទង្គិច​ ជាមួយ​នឹង​អ្នក​គាំទ្រ​ការ​បំបែក​រដ្ឋ​ នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។
ប៉ូលិស​តំបន់ Catalan ឈរ​ក្នុង​ផ្សែង​ដែល​ចេញ​ពី​គ្រាប់​បែក​ផ្សែង​ក្នុង​ពេល​ប៉ះទង្គិច​ ជាមួយ​នឹង​អ្នក​គាំទ្រ​ការ​បំបែក​រដ្ឋ​ នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។

ប្រធានាធិបតី​តំបន់ Catalonia លោក Carles Puigdemont ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​លោក​ឆ្លង​ព្រំប្រទល់​ពី​ប្រទេស ដាណាម៉ាក។ នេះ​បើ​យោង​តាម​ប៉ូលិស​អាល្លឺម៉ង់។

លោក Jaume Alonso-Cuevillas មេធាវី​របស់​លោក Puigdemont បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម Twitter ថា ពិត​មាន​ការ​ចាប់​ខ្លួន​ប្រាកដ​មែន និង​បាន​បន្ថែម​ថា លោក Puigdemont កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ប៊ែលហ្ស៊ិក នៅ​ពេល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ។

លោក Puigdemont បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស ប៊ែលហ្ស៊ិក កាល​ពី​ដំបូង​ឡើយ បន្ទាប់​ពី​មាន​ដីកា​ចាប់​ខ្លួន​លោក ចំពោះ​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ឯករាជ្យ​មួយ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ។

សេចក្តីរាយការណ៍​មួយ​ពី​បណ្តាញ​សារព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា លោក Puigdemont នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​ក្នុង​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​

ដំណើរការ​កំណត់​ទៅ​លើ​ថា​តើ​ត្រូវ​បញ្ជូន​ខ្លួន​លោក​ទៅ​ប្រទេស​អេស្ប៉ាញ​វិញ​ឬ​យ៉ាង​ណា។ យោងតាម​បណ្តាញ​សារព័ត៌មាន Associated Press ការ​ឃុំ​ខ្លួន​លោក Puidgmont បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។

លោក Alonso-Cuevillas បាន​សរសេរ​ថា លោក Puigdemont «កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៊ែលហ្ស៊ិក ដើម្បី​បង្ហាញ​វត្តមាន​របស់​លោក​នៅ​ក្នុង​តុលាការ​ប៊ែលហ្ស៊ិក ដូច​ដែល​លោក​ធ្លាប់​ធ្វើ​កន្លង​មក»៕

XS
SM
MD
LG