ប្រទេសចិនអាចនឹងទទួលយកតួនាទីថ្មីមួយដែលបានប្រើដោយរុស្ស៊ីក្នុងការចូលជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ដោយផ្ដោតលើគណៈកម្មាធិការកិច្ចការនយោបាយរបស់សហរដ្ឋអាមេរិកនិងក្រុមការងារជំនាញជាច្រើនទៀតតាមរយៈសារអេឡិចត្រូនិកក្លែងក្លាយ។
តាមរយៈការអង្កេតរបស់ក្រុមហ៊ុន FireEyeដែលជាក្រុមហ៊ុនឯកជនខាងសន្តិសុខបណ្តាញពិភពអ៊ិនធឺណិតនៅតែចោទជាបញ្ហានៅឡើយដែលក្នុងនោះរួមមានសំណួរនានាពាក់ព័ន្ធនឹង តើព័ត៌មានប្រភេទដែលអាចធ្វើឲ្យចិនវាយប្រហារបាន? ប្រសិនបើមានតើក្រុងប៉េកាំងនឹងយកព័ត៌មាននោះទៅប្រើប្រាស់តាមវិធីណា? ទាំងនេះគឺជាចំណុចដែលគេនៅមិនទាន់ដឹងច្បាស់នៅឡើយ។
ក្រុមហ៊ុន FireEyeបានប្រាប់VOA តាមរយៈសារអេឡិចត្រូនិកឬEmailថា«យើងមិនទាន់បានអង្កេតពីសកម្មភាពរបស់ពួកអ្នកវាយប្រហារដែលបង្ហាញថាតើមានការលើកទឹកចិត្តឲ្យធ្វើ ឬធ្វើដោយចេតនានោះឡើយ»។
ប៉ុន្តែបន្ថែមទៅនឹងការកើនឡើងនៃក្តីបារម្ភដែលថាប្រទេសចិនលែងជាអ្នកលួចយកព័ត៌មានឬជាអ្នកជំរុញអំណាចយោធាឬជោគវាសនារបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនតទៅទៀតនោះ ប្រទេសចិនអាចនឹងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការបណ្តុះបណ្តាលសមត្ថភាពផ្នែកសន្តិសុខអ៊ិនធឺណិតឲ្យកាន់តែខ្លាំងជាងមុន និងគោលបំណងផ្នែកយុទ្ធសាស្រ្ត។
បន្ថែមពីការយកពន្ធលើទំនិញរបស់ចិនដែលមានតម្លៃរាប់រយពាន់លានដុល្លារដែលជាផ្នែកមួយកំពុងបង្កើនឲ្យមានសង្គ្រាមពាណិជ្ជកម្មនោះ លោក ប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធបានចោទប្រកាន់ប្រទេសចិនថា «ប្រទេសចិនចង់ឲ្យខ្ញុំចាញ់ឆ្នោតពីព្រោះថាអាមេរិកមិនដែលធ្វើដូច្នេះដាក់ចិនពីមុនមកទេ»៕