ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​ផ្តល់​ជំនួយ​ជាង​១លាន​ដុល្លារ​ដើម្បី​គាំទ្រ​កម្មវិធី​ផ្ទេរ​ប្រាក់​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ក្នុង​គ្រា​កូវីដ​១៩


រូបឯកសារ៖ អ្នកស្រី សាក់ សូនី និងស្វាមី គឺលោក រស់ អាន ដែលទទួលបានបណ្ណក្រីក្រកម្រិតពីរ កំពុងអង្គុយលើគ្រែក្នុងផ្ទះដែលស្នាក់អាស្រ័យជាមួយប្អូនស្រី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ អ្នកស្រី សាក់ សូនី និងស្វាមី គឺលោក រស់ អាន ដែលទទួលបានបណ្ណក្រីក្រកម្រិតពីរ កំពុងអង្គុយលើគ្រែក្នុងផ្ទះដែលស្នាក់អាស្រ័យជាមួយប្អូនស្រី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​នេះ​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ផ្តល់​សាច់​ប្រាក់​ដល់​ប្រជាជន​ក្រីក្រី​ និង​ជន​ងាយរងគ្រោះ​ក្នុង​គ្រា​វិបត្តិ​កូវីដ១៩ ​ចំនួន ​៥៦​ម៉ឺន​គ្រួសារ​ ឬ​ ស្មើ​នឹង​២​លាន ​៣​សែន​នាក់​​ នៅ​ទូទាំង​ប្រទេស។​

ប្រទេស​អាល្លឺម៉ង់ ​កាល​ពី​ថ្ងៃ​អង្គារ បាន​ប្រកាស​ផ្តល់​ថវិកា​ចំនួន​១​លាន​អឺរ៉ូ​ឬ​ស្មើ​នឹង​ជាង​១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​បន្ថែម​ទៀត​ដល់​កម្មវិធី​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ឬ​ហៅ​កាត់​ថា​ IDPoor។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​ក្រុង​ភ្នំពេញ។​

ការ​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​នេះ​ធ្វើ​ឡើង ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​ផ្តល់​សាច់​ប្រាក់​ដល់​ប្រជាជន​ក្រីក្រី​ និង​ជន​ងាយរងគ្រោះ​ក្នុង​គ្រា​វិបត្តិ​កូវីដ១៩ ​ចំនួន ​៥៦​ម៉ឺន​គ្រួសារ​ ឬ​ ស្មើ​នឹង​២​លាន ​៣​សែន​នាក់ នៅ​ទូទាំង​ប្រទេស។​

ប្រទេស​អាល្លឺម៉ង់ ​និង​អូស្ត្រាលី​ បាន​គាំទ្រ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុង​ប្រទេស​កម្ពុជា​ជាង​១០​ឆ្នាំ​មក​ហើយ។​

កន្លង​មកប្រទេស​ទាំង​ពីរ​នេះ​បាន​ផ្តល់​ថវិកា​ជំនួយ​សរុប​ប្រមាណ​១៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​គាំទ្រ​កម្មវិធី ​IDPoor​ នេះ៕

XS
SM
MD
LG