ពួកជីហាដដែលប៉ុនប៉ងចាប់ផ្តើមការវាយប្រហារនៅក្នុងអឺរ៉ុបកំពុងមានទំនោកាន់តែក្មេងឡើងហើយភាគច្រើននៃពួកគេជាស្រ្តីច្រើនជាងកាលពីពេលមុន នេះតាមការបញ្ជាក់របស់ទីភ្នាក់ងារពង្រឹងច្បាប់កំពូលរបស់អឺរ៉ុបដែលបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
កាលពីឆ្នាំទៅនៅអឺរ៉ុប ប៉ូលិសបានចាប់ខ្លួនមនុស្ស៧១៨នាក់ដែលត្រូវបានចោទប្រ កាន់ថាជាភេរវជនជីហាដដែលតំណាងឲ្យការកើនឡើងជិត២ដងលើពួកជីហាដ៣៩៥នាក់ដែលបានចាប់ខ្លួននៅឆ្នាំ២០១៤។ អ្នកដែលត្រូវចាប់ខ្លួនទាំងនោះ ជិត១ភាគ៣មានអាយុនៅក្រោម២៥ឆ្នាំ ហើយជិតម្នាក់ក្នុងចំណោម៤នាក់ជាស្រ្តី នេះយោងតាមរបាយការណ៍នោះ។
ពួកជីហាដទាំងនោះដែលវិលត្រឡប់មកពីសមរភូមិនៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់កំពុងធ្វើការគំរាមកំហែងនាំមុខនៅសហភាពអឺរ៉ុប នៅពេលដែលពួកអាជ្ញាធរភ័យខ្លាចថា ពួកគេនឹងចំឡងការប្រើគ្រឿងផ្ទុះផ្ទុកក្នុងយន្តហោះគ្មានមនុស្សបើកDroneដែលត្រូវគេបានឃើញនៅក្នុងប្រទេសទាំងនោះនៅក្នុងសហភាពអឺរ៉ុប។
ដើម្បីប្រយុទ្ធនិងការកើនឡើងនូវការគំរាមកំហែងនូវអំពើហឹង្សារបស់ជីហាដនៅក្នុងតំបន់អឺរ៉ុប មេដឹកនាំសហភាពអឺរ៉ុបនិយាយថា ការចែករំលែកព័ត៌មានឆ្លងកាត់ព្រំដែននឹងក្លាយជាការសំខាន់បំផុតនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។
លោក Dimitris Avramopoulos ស្នងការអន្តោប្រវេសន៍របស់សហភាពអឺរ៉ុប បាននិយាយថា «ការប្រយុទ្ធភេរវកម្មនឹងនៅតែជាអាទិភាពកំពូលខាងនយោបាយនៅពេលខាងមុខ មិនត្រឹមតែនៅក្នុងតំបន់អឺរ៉ុបទេ ក៏ប៉ុន្តែទូទាំងសាកលលោក។ ចំពោះសុវត្ថិ ភាពរបស់ប្រជាពលរដ្ឋយើង ហើយនឹងការរួបរួមគ្នារបស់សង្គមយើង យើងចាំបាច់បង្កើនការផ្លាស់ប្តូរព័ត៌មានហើយកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែននៅគ្រប់កម្រិតទាំងអស់»៕