ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អឺរ៉ុប​រង់ចាំ​ផែនការ​សង្រ្គោះ​វិបត្តិ​សេដ្ឋកិច្ច​ចុងក្រោយ​ពី​ប្រទេស​ក្រិក


លោក​នាយក​រដ្ឋ​មន្ត្រី​ក្រិក Alexis Tsipras មក​ដល់​កិច្ច​ប្រជុំ​កំពូល​បន្ទាន់​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។

សហភាព​អឺរ៉ុប​កំពុង​រង់ចាំ​គម្រោងការ​ជួយ​សង្គ្រោះ​វិបត្តិ​សេដ្ឋកិច្ច​ចុងក្រោយ របស់​ប្រទេស​ក្រិក​ទាក់ទង​នឹង​ការ​ជំពាក់​បំណុល ពី​លោក​នាយក​រដ្ឋ​មន្ត្រី Alexis Tsipras ដែល​កំពុង​បង្កើត​កញ្ចប់​នៃ​កំណែ​ទម្រង់​ដើម្បី​រក្សា​ក្រុង​អាតែន​មិន​ឲ្យ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ក្រុម​ប្រទេស​ចាយ​លុយ​អឺរ៉ូ។

ប្រទេស​ក្រិក​មាន​ពេល​រហូត​ដល់​ពាក់​កណ្តាល​យប់​ដើម្បី​រៀបចំ​គម្រោងការ​សេដ្ឋកិច្ច​ខ្លួន​ដើម្បី​ប្តូរ​នឹង​គម្រោង​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ថ្មី​មាន​រយៈពេល​បី​ឆ្នាំ​ក្នុង​ការ​ផ្តត់ផ្តង់​ប្រាក់​ក្នុង​ធនាគារ​កណ្តាល​ប្រទេស​ក្រិក​ដើម្បី​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ក្នុង​ការ​ដួល​រលំ​សេដ្ឋកិច្ច​ទាំង​ស្រុង។

ក្រុម​ធនាគារ​ប្រទេស​សំខាន់​ជា​ម្ចាស់​បំណុល​នឹង​ត្រួតពិនិត្យ​មើល​សំណើ​មុន​ពេល​ដែល​មេដឹកនាំ​អឺរ៉ុប​ពិចារណា​នៅ​ថ្ងៃ​អាទិត្យ​ក្នុង​កិច្ច​ប្រជុំ​កំពូល៕

XS
SM
MD
LG