ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​មាន​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស​ឲ្យ​បាន ៥៥% នៅ​ត្រឹម​ឆ្នាំ ២០៣០


រូបឯកសារ៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​កិច្ច​ព្រមព្រៀង​បណ្តោះ​អាសន្ន​មួយ​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ឲ្យ​បាន ៥៥% នៅ​ត្រឹម​ឆ្នាំ ២០៣០។

គោលដៅ​ឆ្នាំ ២០៣០ នេះ គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​ទាំងមូល​ក្នុង​ការ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ក្លាយជា​តំបន់​មួយ ដែល​ការ​បញ្ចេញ​សារធាតុ​កាបូន​ទៅ​ក្នុង​បរិយាកាស​មាន​តុល្យភាព នៅ​ត្រឹម​ឆ្នាំ ២០៥០។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ទាំង​មូល «ស្ថិត​នៅលើ​មាគ៌ា​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ការពារ​បរិស្ថាន​ សម្រាប់​ជំនាន់​មនុស្ស​ទាំង​មូល»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «វា​គឺជា​ការ​សន្យា​ដែល​ត្រូវ​ប្រតិបត្តិ​តាម​របស់​យើង​ចំពោះ​កូន​ចៅ​របស់​យើង»។

មុន​នឹង​កិច្ច​ព្រមព្រៀង​នេះ​ក្លាយជា​ផ្លូវការ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចាំបាច់​ត្រូវតែ​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​នេះ​ជា​មុន។

កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​កិច្ច​ប្រជុំ​តាម​អនឡាញ​រយៈពេល ២ ថ្ងៃ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ចូល​មក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG