ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សាជាថ្មី​លើ​ធនាគារ​អ៊ីរ៉ង់​និង​ក្រុម​ហ៊ុន​ដឹកជញ្ជូន​៣២


រូបថតឯកសារ៖ ក្រុម​មន្ត្រី​មក​ពី​ចក្រភព​អង់គ្លេស​ រស្ស៊ី​ ចិន បារាំង​ អាល្លឺម៉ង់ សហភាព​អឺរ៉ុប ​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ រង​ចាំ​ការ​ចាប់​ផ្តើម​ការ​ពិភាក្សាគ្នា​អំពី​អាវុធ​បរមាណូ​អីរ៉ង់​ នៅទីក្រុង​ Lausanne ប្រទេស​ស្វីស​ កាលពីថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០១៥។

សហភាព​អឺរ៉ុប ​បាន​ដាក់​ទណ្ឌកម្ម​សាជាថ្មី​លើ​ធនាគារ​និង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ចំនួន​៣២​របស់​អ៊ី​រ៉ង់ ​បន្ទាប់​ពី​វិធានការ​ណ៍​បាន​ត្រូវ​លុប​ចោល​ដោយ​តុលាការ​អឺរ៉ុប​នៅ​ដើម​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​ពុធ ​សហភាព​អឺរ៉ុប​បាន​កំណត់ធនាគារ ​Tejarat ​និង​ក្រុមហ៊ុន​៣២​ទៀត​សម្រាប់​ដាក់​ទណ្ឌកម្ម។ ការ​កំណត់​ដាក់​ទណ្ឌកម្ម​នេះ​ កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ៊ី​រ៉ង់​បាន​ឈោង​ដល់​គម្រោង​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​មហា​អំណាច​ពិភពលោក​ហើយ​ទទួល​បាន​ការ​បន្ធូ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​ការ​ទប់​ស្កាត់​កម្មវិធី​នុយក្លែអ៊ែ​របស់​អ៊ីរ៉ង់។

នៅ​ក្នុង​ព្រឹត្តិប័ត្រ​ផ្លូវការរបស់​ខ្លួន ​សហភាព​អឺរ៉ុប​បាន​ប្រាប់ឲ្យ​ដឹង​ថា ​ធនាគារ Tejarat ​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​សំ​ខាន់​ដល់​រដ្ឋាភិបាល​អ៊ីរ៉ង់​ដោយ​ការ​ផ្តល់ប្រាក់​និង​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ប្រេង​និងឧស្ម័ន​នានា។

កាល​ពី​ខែ​មករា ​តុលាការ​ជាន់​ខ្ពស់​ទី​២​របស់​អឺរ៉ុប​បាន​កាត់​សេចក្តី​ថា​ធនាគារ Tejarat ​និង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ជិត​៤០​ ​មិន​ទទួល​កាន់​ដាក់​ទណ្ឌកម្ម​ទេ។ ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ឡើង​វិញនៅ​ក្រោម​ច្បាប់​ផ្សេង​ៗ ​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​ជឿន​លឿន​ទៅ​មុខ​នៅ​ក្នុងកិច្ច​ព្រម​ព្រៀង​ដើម្បី​កម្រិត​កម្ម​វិធី​នុយក្លែអ៊ែ​របស់​អ៊ីរ៉ង់។

នៅ​ក្រោម​គម្រោង​កិច្ច​ព្រម​ព្រៀង​កាល​ពី​សប្តាហ៍​មុន​ដែល​ប្រឈម​ពេល​កំណត់​នៅ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​ដើម្បី​បញ្ចប់​កិច្ច​ព្រម​ព្រៀង​នោះ ​ការ​ដាក់​ទណ្ឌកម្ម​នឹង​ត្រូវ​លុប​ចោល​ដរាប​ណា​អ៊ី​រ៉ង់​ប្រកាន់​ខ្ជាប់​នូវ​ការ​តាំង​ចិត្ត​របស់​ខ្លួន។

អ៊ីរ៉ង់​បាន​និយាយ​យ៉ាង​ទទូច​ជា​យូរ​យា​ណាស់​មក​ហើយ​ថា ​កម្មវិធី​នុយក្លែអ៊ែ​របស់​ខ្លួន ​គឺ​គោល​បំណង​ដើម្បី​សន្តិភាព ​ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិកហើយ​និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិចរបស់​ខ្លួន​ជឿ​ជាក់​ថា ​អ៊ី​រ៉ង់​កំពុង​ធ្វើ​ការងារ​ឆ្ពោះ​ទៅ​កាន់​ការ​ស្ថាបនាអាវុធ​នុយក្លែអ៊ែ៕

XS
SM
MD
LG