ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ចាត់​វិធានការ​ខ្លាំង​ប្រឆាំង​នឹង​ប្រទេស​ដែល​ជាប្រភព​ជន​ចំណាក​ស្រុក


ក្រុម​ជន​ចំណាក​ស្រុក​ឈរ​នៅ​ជិត​សម្ភារៈ​របស់​ពួក​គេ​បន្ទាប់​ពី​ប៉ូលិស​បង្ខំ​ឲ្យ​ពួក​គេ​ចេញ​ពី​កន្លែង​មួយ​ដែល​ពួក​គេ​បាន​ស្នាក់នៅ​ក្នុង​កណ្ដាល​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃទី​២៤ ខែ​សីហា។
ក្រុម​ជន​ចំណាក​ស្រុក​ឈរ​នៅ​ជិត​សម្ភារៈ​របស់​ពួក​គេ​បន្ទាប់​ពី​ប៉ូលិស​បង្ខំ​ឲ្យ​ពួក​គេ​ចេញ​ពី​កន្លែង​មួយ​ដែល​ពួក​គេ​បាន​ស្នាក់នៅ​ក្នុង​កណ្ដាល​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃទី​២៤ ខែ​សីហា។

ស្នងការ​ទទួល​បន្ទុក​ផ្នែក​ជន​ចំណាក​ស្រុក​របស់​សហភាព​អឺរ៉ុប​និយាយថា ​រដ្ឋាភិបាល​ក្រុង​ព្រុចស៊េល​ ប្រហែល​ផ្អាក​ជំនួយ​អភិវឌ្ឍន៍​ហើយ​និង​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​រឹតត្បិត​ទិដ្ឋាការ​ដល់​ប្រទេសនាន​ដែល​ជា​ប្រភព​ជន​ចំណាក​ស្រុក​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ និង​អាស៊ី​ ដើម្បី​បង្ខំ​ឲ្យប្រទេស​ទាំង​នោះ​ទទួល​យក​ពួក​អ្នក​ស្វះ​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​ធ្លាក់​ការ​ធ្វើ​តេស្ត។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត​ The Times​ របស់​អង់គ្លេស​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ Dimitris Avramopoulos ​បាន​និយាយថា ​ប្រធាន​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​បញ្ឈប់​ការ​ផ្តល់​ថវិកា​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ។​យើង​បាន​វិនិយោគ​នៅ​ក្នុង​តំបន់​នោះ​ដើម្បី​បង្កើត​ឱកាស​ហើយ​និង​រក្សា​មនុស្ស​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ។

​លោក​បាន​និយាយ​ទៀត​ថា ​ប្រទេស​ដែល​ខក​ខាន​មិនធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ការ​ធ្វើ​មាតុភូមិ​និវត្តិន៍ ​អាច​ប្រឈម​នឹង​ការ​រឹត​ត្បិត​ខាង​ទិដ្ឋាការ។ ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​គំរាម​កំហែង​ផ្អាក​ទិដ្ឋាការមិន​ផ្តល់​ឲ្យ​ប្រទេស​ដែល​ជា​ប្រភព​ជន​ចំណាក​ស្រុក​សំខាន់​ៗ​ដែល​មិន​សុខ​ចិត្ត​ទទួល​យក​ជន​ជាតិ​របស់​ខ្លួន​វិញ។

​ក៏ប៉ុន្តែ ​លោក ​Avramopoulos ​ហាក់​ដូច​ជា​ចង្អុល​បង្ហាញភាគ​ច្រើន​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដែល​សម្លឹង​មើល​នៅ​ពេល​ឥឡូវ​នេះ​ដោយនិយាយ​ថា ជន​បរទេស​រាប់​ពាន់​នាក់ ​ចាប់​តាំង​ពី​អ្នក​ការទូត​និង​វេជ្ជបណ្ឌិត​រហូត​ដល់​និស្សិត​និង​អ្នក​ស្រាវ​ជ្រាវនឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរដែល​កំពុង​ពិភាក្សា​នៅ​ពេល​ឥឡូវ​នេះ៕

XS
SM
MD
LG